បុគ្គលិក​ពេទ្យ ១៧​នាក់ ប្រឈម​ការឆ្លង​មេរោគ​អេដស៍​ដោយសារ​ជួយ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍

2241
ចែករម្លែក

អ្នក​ជួយសង្គ្រោះ​ទាំងអស់ ២៤​នាក់ ប្រឈម​នឹង​ឆ្លង​មេរោគ​អេដស៍ ក្រោយ​ប៉ះ​ឈាម​អ្នក​ផ្ទុកមេរោគ​អេដស៍​ផ្ទាល់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
នាយកដ្ឋាន​សន្យា​ផ្ដល់​ការពិគ្រោះ​យោបល់​មិន​គិតថ្លៃ តេស្ដ​ឈាម និង​ផ្ដល់​ថ្នាំ​ពន្យារ​ជីវិត​ដល់​មនុ​ស្សទាំង ២៤​នាក់​
អាជ្ញាធរ​បានផ្ដល់​ថវិកា​ចំនួន ៣០៨​ដុល្លារ​ដល់​គ្រួសារ​អ្នកស្លាប់ និង ៨៨​ដុល្លារ​អ្នករបួស​
​គ្រូពេទ្យ និង​អ្នកស្រុក​ចំនួន ២៤​នាក់ ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ បន្ទាប់ពី​ជួយសង្គ្រោះ​បន្ទាន់​ដល់​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​រវាង​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅ​ខេត្ត​កូន​ទុំ ប្រទេស​វៀតណាម កាលពី​សប្ដាហ៍​មុន​។​
រោះថ្នាក់​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស ៤​នាក់ ដោយ​ក្នុងនោះ​មាន​ម្នាក់​ផ្ទុកមេរោគ​អេដស៍​។ នាយកដ្ឋាន​សុខាភិបាល​ខេត្ត បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា មាន​បុគ្គលិក​ពេទ្យ និង​វេជ្ជបណ្ឌិត ១៧​នាក់ ព្រមទាំង​អ្នកស្រុក ៧​នាក់ បាន​ទៅ​ជួយសង្គ្រោះ​បឋម និង​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។​

​អ្នក​ជួយសង្គ្រោះ​ទាំងអស់ បាន​ប៉ះពាល់​ឈាម​អ្នក​ផ្ទុកមេរោគ​អេដស៍​ផ្ទាល់​ដោយ​មិនមាន​អ្វី​ការពារ ធ្វើ​ឲ្យ​ពួកគេ​ឆ្លង​វីរុស​។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​នាយកដ្ឋាន​លោក Dao Duy Khanh​។ នាយកដ្ឋាន​ដដែល បានផ្ដល់​ការពិគ្រោះ​យោបល់​មិន​គិតថ្លៃ តេស្ដ​ឈាម និង​ផ្ដល់​ថ្នាំ​ពន្យារ​ជីវិត​ដល់​មនុ​ស្សទាំង ២៤​នាក់ បើ​ពួកគេ​កើតមាន​ពិតមែន​។ សុខភាព​របស់គេ​នឹងត្រូវ​តេស្ដ​មើល​ម្ដងទៀត​នៅ​រយៈពេល ៣​ខែក្រោយ​។​

​ទោះជា​យ៉ាងណា អាជ្ញាធរ​ប្រចាំ​តំបន់​បាន​កោតសរសើរ​ដល់​បុគ្គលិក​ពេទ្យ គ្រូពេទ្យ និង​អ្នកស្រុក​ដែល​បាន​ប្រថុយ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​កាល​វេលា​ម៉ោង ១​រសៀល​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅតាម​ផ្លូវ​ហា​វ៉េ ហូជីមិញ ឃុំ Dak H’ring ស្រុក​ដាក់​ហា ខេត្ត​កូន​ទុំ​។ ជនរងគ្រោះ ២​នាក់ អាយុ ២៨​ឆ្នាំ និង ៥១​ឆ្នាំ ស្លាប់​នៅ​ហ្នឹង​កន្លែង​។ ២​នាក់​ទៀត ស្លាប់​នៅ​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ និង​អ្នកដំណើរ​ជិត ១០​របួសស្រាល​។ អាជ្ញាធរ​បានផ្ដល់​ថវិកា​ចំនួន ៣០៨​ដុល្លារ ដល់​គ្រួសារ​អ្នកស្លាប់ និង ៨៨​ដុល្លារ​អ្នករបួស​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម