ល្វី​ស ស្វា​រ៉េ​ស មាន​ទុទិដ្ឋិនិយម បន្ទាប់ពី​ក្រុម​បា​សេ​ឡូ​ណា ជួប​បរាជ័យ​ជាថ្មី​

360
ចែករម្លែក

​ខ្សែប្រយុទ្ធ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) សារភាពថា ក្លិប​បា​សេ​ឡូ​ណា​( Barcelona) ប្រឈមមុខ​នឹង​ឆ្នាំ​ដ៏​លំបាក​នៅ​ចំពោះមុខ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Grananda ២-០ ។​
​ ​
កីឡាករ រ៉ា​ម៉ុ​ន អា​ហ្ស៊ី​ស (Ramon Azeez) និង អាល​វ៉ា​រ៉ូ វ៉ា​ឌី​ល​ឡូ (Alvaro Vadillo) រកបាន​គ្រាប់​បាល់​នៅ​តង់​ទី​១​និង​តង់​ទី​២ ខណៈ​ក្រុម Granada ឡើង​មកឈរ​នៅលើ កំពូល​តារាង​ក្របខណ្ឌ La Liga ហើយ​ធ្វើ​ឲ្យ​ក្រុម Barcelona មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​បួន​ប្រកួត​នៅក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ​។​
​ ​
ក្រុម​ការពារ​ជើងឯក ដែល​ដាក់​ឲ្យ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) នៅ​អង្គុយ មើល​នោះ មាន​គម្លាត​៣​ពិន្ទុ បន្ទាប់ពី​ចាញ់​ពីរ​ក្នុងចំណោម​៥​ប្រកួត​ដំបូង​របស់ខ្លួន​។​
​ ​
​ខ្សែប្រយុទ្ធ ស្វា​រ៉េ​ស បាន​និយាយថា “​វា​គឺជា​បរាជ័យ​ដ៏​គួរ​ឲ្យ​បារម្ភ​។ ជា​បរាជ័យ​មួយ ដ៏​ឈឺចាប់​។ ជា​បរាជ័យ​ដែល​ត្រូវ​ពិនិត្យមើល ពីព្រោះ​មានរឿង​ជាច្រើន​ដែល​យើង ត្រូវ​ពង្រឹង​”​។​
​ ​
ស្វា​រ៉េ​ស បាន​និយាយថា “​មានដំណើរ​ទៅមុខ​វែងឆ្ងាយ​ទៀត ប៉ុន្តែ​ទាំងនេះ​គឺជា​ការ ប្រកួត​ដែល​ជួយ​ឲ្យ​អ្នកឈ្នះ​ពាន​។ យើង​ត្រូវតែ​ច្បាស់​ជាង​នេះ​ប្រសិនបើ​យើង​ចង់ ឈ្នះ​ពាន​ជើងឯក​លី​ក​។ ប៉ុន្តែ​យើង​កំពុង​ប្រឈម​នឹង​ឆ្នាំ​ដ៏​តឹង​តែ​ចំពោះ​យើង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម