ជំងឺ​រាតត្បាត​ថ្មី​អាច​នឹង​សម្លាប់​មនុស្ស​៨០​លាន​នាក់​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​ត្រឹម​៣៦​ម៉ោង​

799
ចែករម្លែក

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ជំងឺឆ្លង​របៀប​ដូច​ផ្តាសាយ​បក្សី​អាច​នឹងធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល​ត្រឹមតែ ៣៦ ម៉ោង​ប៉ុណ្ណោះ ហើយ​អាច​នឹង​សម្លាប់​មនុស្ស ៨០ លាន​នាក់​។ នេះ​យោងតាម​សារព័ត៌មាន​ដេលី​មែ​ល​សរសេរ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​។

​កាល​ពីមួយ​សតវត្សរ៍​មុន ជំងឺផ្ដាសាយបក្សី​អេ​ស្ប៉ា​ញ​បាន​រាតត្បាត​ឆ្លង​ដល់​មនុស្ស​ចំនួន​មួយ​ភាគបី​នៅលើ​ពិភពលោក​និង​បានសម្លាប់​មនុស្ស​៥០​លាន​នាក់​។ ហើយ​ឥឡូវ​របាយការណ៍​មួយ​បាន​បង្ហាញថា ប្រសិនបើ​ការផ្ទុះ​ឡើង​ស្រដៀង​គ្នា​នេះ​កើតឡើង​ចំពោះ​មនុស្ស ដែល​ធ្វើដំណើរ​ឥតឈប់ឈរ​នាពេល​បច្ចុប្បន្ន​នេះ ផលប៉ះពាល់​អាច​កាន់តែ​អាក្រក់​ខ្លាំង​ជាង​កាលពី​១០០​ឆ្នាំមុន​ទៅទៀត​។​

​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ការត្រៀមខ្លួន​ជាស​កល (GPMB) ដែលជា​ក្រុម​អ្នកជំនាញ​សុខភាព​ដឹកនាំ​ដោយ​អតីត​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក ហ្គ្រោ ហា​ឡេ​ម ប្រាន់​លែ​ន (Gro Harlem Brundtland) បានធ្វើ​របាយការណ៍​នេះ ដើម្បី​ព្យាយាម​ជំរុញ​មេដឹកនាំ​ពិភពលោក​ឱ្យធ្វើ​សកម្មភាព​។​

​ក្រុម​នេះ​បាន​និយាយ​នៅក្នុង​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី ១៨ កញ្ញា​ថា “​ការគំរាមកំហែង​នៃ​ជំងឺ​រាតត្បាត​រាលដាល​ពាសពេញ​ពិភពលោក​គឺជា​ការពិត​។ ភ្នាក់ងារ​បង្ក​ជំងឺ​ដែលមាន​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាង​លឿន គឺមាន​សក្តានុពល​ក្នុងការ​សម្លាប់​មនុស្ស​រា​ប់​សិប​លាន​នាក់ រំខាន​ដល់​សេដ្ឋកិច្ច និង​ធ្វើឱ្យ​សន្តិសុខ​ជាតិ​នីមួយៗ​អស្ថិរភាព​”៕ ដោយ៖ កញ្ញាដាលីស

ជំងឺ​រាតត្បាត​ដ៏​សាហាវ​មួយ​អាច​នឹង​ផ្ទុះឡើង​ឆក់យក​ជីវិត​មនុស្ស​៨០​លាន​នាក់​ក្នុងពេល​តែ​៣៦​ម៉ោង

ទីតាំងផ្សាយពាណិជ្ជកម្ម