តើ​អ្នក​កំពុង​បរិភោគ​សាច់​ត្រឹមត្រូវ​ឬទេ​?

1872
ចែករម្លែក

​ក្រសួងកសិកម្ម​អាមេរិក​បាន​ទូន្មាន ថា​មនុស្ស​ធំ​គួរ​បរិភោគ​សាច់​ពី​5-6​អោន ឬ​(14០​ក្រាម​-17០​ក្រាម​) ក្នុង​១​ថ្ងៃ​។​
​ ​
​ការបរិភោគ​សាច់​ច្រើនពេក​ជា សញ្ញា​មួយ​គួរឱ្យ​ព្រួយបារម្ភ​ក្នុងសង្គម ទាន់សម័យ ។ មនុស្ស​សឹងតែ គ្រប់គ្នា​មិន ដឹងថា ខ្លួន​កំពុង​បរិភោគ​អាហារ​នេះ ច្រើនពេក ។ ហានិភ័យ​របស់​ការបរិភោគ​សាច់​ច្រើន រួមមាន​ជំងឺ បេះដូង​, ជំងឺ​តម្រងនោម​, ពុក​ឆ្អឹង និង​មហារីក ។​
​ ​
​ការស្រាវជ្រាវ​ទាំងឡាយ​បាន បង្ហាញថា អ្នក​បរិភោគ​សាច់​ច្រើនពេក​មាន​ហានិភ័យ​កើត​មហារីក ប្រមាណ ២០​ភាគរយ ពិសេស​គឺ​ប្រសិន​គេ បរិភោគ​សាច់​ក្រហម​ច្រើន ។ ក្រៅពីនេះ​មហារីក ក្រពេញ​លំពែង​មាន​ពាក់ព័ន្ធ ដល់​ការប្រើប្រាស់​សាច់​ច្រើន ។ សាច់​ក៏ ផ្ទុក យ៉ាងច្រើន​នូវ​ជាតិ​ខ្លាញ់​ឆ្អែត និង កូ​ឡេ​ស្តេ​រ៉ូ​ល​,​អាច​បណ្តាលឱ្យ​កើត​ជំងឺ បេះដូង ។​
​ ​
​ពិសេស​ពពួក​សាច់​បាន​ឆ្លងកាត់ ការកែច្នៃ ដូចជា​សាច់ក្រក​ផ្ទុក​នីត្រាត​, សារជាតិ​ថែទាំ​អាច​បង្ក​មហារីក ពេល​ចម្អិន​នៅ​សីតុណ្ហភាព​ខ្ពស់ ។ ជាង​នេះ ទៀត សាច់​ក៏​ផ្ទុក​បរិមាណ​អ័រម៉ូន​ខ្ពស់​អាច​បង្កបញ្ហា អំពី​ការបន្ត​ពូជ និង​ឆាប់​គ្រប់ការ​នៅ​ក្មេង ។​
​ ​
​តម្រងនោម​របស់​អ្នកធ្វើការ ដើម្បី​កម្ចាត់​ប្រូតេអ៊ីន​លើស​ចេញពី សរីរាង្គ អាស្រ័យហេតុនេះ ការ បរិភោគ​ប្រូតេអ៊ីន​ច្រើនពេក​អាចធ្វើឱ្យ ផ្នែក​នេះ​តានតឹង​នាំ​ដល់​របួស​តម្រង នោម និង​ថែមទាំង​បង្ក ឱ្យ​ខ្សោយ​តម្រង នោម ។ កម្រិត​ប្រូតេអ៊ីន​ខ្ពស់​ធ្វើឱ្យ សរីរាង្គ​អ្នក​បញ្ចោ​ញ​កាល់ស្យូម​ច្រើន ជាង​, អាចរួមចំណែក​ធ្វើឱ្យ​ពុក​ឆ្អឹង ។​

​ដូច្នេះ​អ្នក​បរិភោគ​សាច់​យ៉ាងដូច ម្តេច​ឱ្យ​ត្រឹមត្រូវ​? ក្រសួងកសិកម្ម អាមេរិក​បាន​ទូន្មាន​ថា មនុស្ស​ធំ​គួរ បរិភោគ​សាច់​ពី 5-6 អោន (14០​ក្រាម​-17០​ក្រាម​) ក្នុង​១​ថ្ងៃ ។​
​ ​
​ប្រសិន​អ្នក​បរិភោគ​ច្រើនជាង​របប​ត្រូវបាន​កំណត់​ប្រហែល​អ្នក​ត្រូវ​ថ្លឹងថ្លែង​ការបន្ថយ​ប្រើប្រាស់​សាច់ ។ អ្នក​អាច​ជំនួស​ដោយ​ប្រភព​ប្រូតេអ៊ីន ពុំមែន​ជា​សាច់​ដូចជា​សណ្តែក​, ធញ្ញជាតិ គ្រាប់​, ស៊ុត និង​ផលិតផល​ទឹកដោះគោ សុទ្ធតែ​ផ្ទុក​ប្រូតេអ៊ីន ។ ក្រៅពីនេះ អ្នក​អាច​ជ្រើសរើស​ត្រី និង​គ្រឿង​សមុទ្រ ព្រោះ​វា​មាន​បរិមាណ​ជាតិ​ខ្លាញ់​ឆ្អែត និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប ៕ ប្រែ​សម្រួលៈ រតនៈ

ទីតាំងផ្សាយពាណិជ្ជកម្ម