ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រចតលើចិញ្ចើមផ្លូវស្លាប់នៅកន្លែង

417
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម០១៩ បានជ្រុលចង្កូតទៅបុករថយន្តម៉ាកFUSOដែលចតនៅលើចំណីផ្លូវបណ្ដាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង នៅមុខរោងចក្រស្រាបៀរក្រោនក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ តុង ឆេង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរចុងភៅ នៅភោជនីយដ្ឋាន ជនោរក្បាលកោះ ស្នាក់ផ្ទះជួលម្តុំបឹងត្របែក ស្រុកកំណើតភូមិអូ ស្រុកជុំគីរីខេត្តកំពត ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកFUSO ប្រភេទដឹកទូកុងតឺន័រ ពណ៌ត្រួយចែក ពាក់ស្លាកលេខភ្នំពេញ 3E-3804 បានចតនៅលើចំណីផ្លូវវេងស្រេងត្រង់ចំណុចកើតហេតុខាងលើ ក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ អត់មានស្លាកលេខ បានធ្វើដំណើរយ៉ាងលឿន ហើយមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តពីក្រោយពេញទំហឹង ធ្វើឲ្យម៉ូតូចូលក្រោមរថយន្តរងការខូចខាត រីឯជនរងគ្រោះបានបោកក្បាលនិងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុសមត្ថិកិច្ចធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕B/