ស្រួល​ម្ល៉េះ​! គ្រាន់តែ​លៀន​អណ្ដាត​សោះ​ក៏​អាច​រកចំណូលបាន​រាប់សែន​ដុល្លារ​ក្នុង មួយឆ្នាំ​

727
ចែករម្លែក

​នារី​អន​ឡាញ​ម្នាក់ មី​ខាយ​ឡា សា​រ៉ា​វៀ (Mikayla Saravia) វ័យ ២១ ឆ្នាំ​មកពី​ក្រុង​វ៉េ​ស ផាម ប៊ិច (West Palm Beach) រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក ទទួលបាន subscriber រហូត ដល់​ទៅ​ជាង ២ លាន​នាក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram តាមរយៈ​ការ លៀន​អណ្តាត​ដ៏​វែង​របស់​នាង​ឱ្យគេ​មើល​ជាប្រចាំ​។

​ភាពល្បីល្បាញ​របស់​នាង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ធ្វើឱ្យ​នាង​រក​ចំណូល បាន​ចន្លោះ​ពី ៩០០ ដុល្លារ​ដល់ ៣.០០០ ដុល្លារ​សម្រាប់​ការថត​វីដេអូ​ឃ្លី​ប​មួយៗ ដែល​បង្ហាញ​ពី​សកម្មភាព​នាង​លៀន​អណ្ដាត​លិឍ​អាហារ ឬ​គ្រលាស់​ចុះឡើង​បង្អួត កាមេរ៉ា​ជាដើម​។

​នាង​អះអាងថា នាង​រកបាន​ចំណូល​រហូតដល់​ទៅ ១០០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​មិនបាច់​ខំ គ្រាន់តែ​ថត​វីដេអូ​ឃ្លី​ប​លៀន​អណ្ដាត​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ ទំនង​សង្គម Instagram និង YouTube ជាប្រចាំ​។​

​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ភាពល្បីល្បាញ​របស់​នាង​ក្រៅពី​រក​ចំណូល​ពី​ការថត​វីដេអូ លៀន​អណ្ដាត នាង​ក៏​លក់ទំនិញ​តាម​អន​ឡាញ​ផងដែរ​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព គ្រួសារ​។ នាង​លក់​ដូចជា​សំលៀកបំពាក់ ស្រោម​ទូរស័ព្ទ ឆ្នាំង​សាក​ទូរស័ព្ទ និង ឧបករណ៍​សិច​ជាដើម​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម