កំណត់ចំណាំ​របស់ អ្នកសារព័ត៌មាន​៖ ប្រយ័ត្ន​ពាក្យ​ច​ចាម​អារាម ដែលមាន​ការប៉ុនប៉ង ផ្សេងទៀត​

839
ចែករម្លែក

*​តាម​ការផ្សាយ​របស់ លោក​ហ្សា​វឹ​ន​យា អ្នកសារព័ត៌មាន នៃ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួរ សាខា​តំបន់​ហុងកុង នៅ​ថ្ងៃទី​១០ ខែកញ្ញា ក្រោម​ចំណងជើង​ថា ប្រយ័ត្ន​ពាក្យ​ច​ចាម​អារាម ដែលមាន​ការប៉ុនប៉ង ផ្សេងទៀត​។​

​នៅ​តំបន់​រដ្ឋបាល ពិសេស​ហុងកុង សកម្មភាព​បំផ្លាញ ដោយ​អំពើហិង្សា នៅតែ​បន្ត ទៀត ។ ប៉ុន្តែ​អ្វីដែល​គួរឱ្យខ្លាច​ជាង​នេះ គឺជា​ពាក្យ​ច​ចាម​អារាម​ផ្សេងៗ ដែល​បង្កើន​អំពើហិង្សា ។ តើ​តំបន់​ហុងកុង គួរតែ​ធ្វើ​អ្វី នៅពេល​ពាក្យ មិន​ពិត​ទាំងនេះ រត់​នៅមុខ​ការពិត​? ។​

ប៉ូលិស​ហុងកុង ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ ដើម្បី​ប្រកាស​ដាក់អោយ​ដំណើរការ​នូវ ទូរស័ព្ទ​បន្ទាន់​១០ ខ្សែ ដើម្បី​ប្រឆាំង​ទៅនឹង​អំពើហិង្សា នៅ​ទីក្រុង​ហុង កុង ភាគខាងត្បូង ប្រទេស​ចិន នៅ​ថ្ងៃទី ១០ កញ្ញា ២០១៩​។ (​ស៊ីន​ហួរ​)

​អ្នកសារព័ត៌មាន បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន មួយចំនួន ដែល​បាន​ធ្វើឡើង នៅ​ទីស្នាក់ការ​ទូទៅ របស់​ប៉ូលិស​ហុងកុង ។ អ្វីដែល​គួរឱ្យ​ចាប់ អារម្មណ៍​បំផុត​គឺ នៅក្នុង​វគ្គ​សំណួរ និង​ចម្លើយ អ្នកនាំពាក្យ នៃ​ផ្នែក​ប៉ូលិស បាន​ចំណាយពេល ភាគ ច្រើន ដើម្បី​បញ្ជាក់​ពី​ពាក្យ​ច​ចាម​អារាម និង​ការ​ផ្សាយដំណឹង មិន​ពិត​គ្រប់បែបយ៉ាង ស្តីពី​ការអនុវត្ត​ច្បាប់ របស់​ប៉ូលិស ។​

​ចំពោះ​សំណួរ​របស់ អ្នកសារព័ត៌មាន​មួយចំនួន ដែល​ឈរ​ជាមួយ ជន​អំពើហិង្សា​នោះ អ្នកនាំពាក្យ​របស់​ផ្នែក​ប៉ូលិស បាន​ពន្យល់ និង​បញ្ជា​ក់ដោយ​អត់ធ្មត់ ។ ពិតមែនតែ អាកប្បកិរិយា របស់​អ្នកនាំពាក្យ គឺ​អត់ធ្មត់​ណាស់ ប៉ុន្តែ​នៅតែមាន​ប្រព័ន្ធ សារព័ត៌មាន​មួយចំនួន ដែល “​គ្រាន់​តែមាន​គោលជំហរ តែ​មិន​ចង់ដឹង​ការពិត​” នោះ សួរ​ម្តង​ហើយ ម្តងទៀត ។ ការ​នេះ បានធ្វើឱ្យ​អ្នកសារព័ត៌មាន ឃើញ​ពី​សមត្ថភាព របស់​ពួកគេ ដែល​ធ្វើ​ពុត​មិន​យល់ ។​

នៅ​ថ្ងៃទី​៨ កញ្ញា ២០១៩ បង្ហាញ​ពី​ស្ថានីយ​រថភ្លើង​កណ្តាល Mass Transit Railway (MTR) នៅ​ទីក្រុង​ហុងកុង ភាគខាងត្បូង​ប្រទេស​ចិន​។ (​ស៊ីន​ហួរ​)

​ចំពោះ​ពាក្យ​ច​ចាម​អារាម ដែល​រាលដាល​តាម​បណ្តាញ អ៊ី​ន​ធើ​ណេ​ត នៅពេល​ថ្មីៗ កន្លងទៅនេះ អ្នកសារព័ត៌មាន បានរៀបចំ​ដោយ​សង្ខេប ដូចខាងក្រោម​៖

ពាក្យ​ច​ចាម​អារាម ប្រភេទ​ទីមួយ​គឺ ប្រឌិត​សភាពការណ៍ របស់​អ្នកស្លាប់ និង​របួស ដើម្បី​ជំរុញ​អារម្មណ៍ ដែល​ចាត់ទុក​ប៉ូលិស​ជាស​ត្រូវ ។ កាលពី​ថ្ងៃទី​៣១ ខែសីហា អ្នកប្រព្រឹត្ត​អំពើហិង្សា បាន​ដុត និង​បំផ្លាញ នៅ​កន្លែង​ជាច្រើន នៅ​តំបន់​ហុងកុង ។ ផ្នែក​ប៉ូលិស បាន​ចាប់ខ្លួន​អ្នក​ជាប់​សង្ស័យ ជាច្រើន​នាក់ ក្នុង​សកម្មភាព​អនុវត្ត​ច្បាប់ ។ បន្ទាប់មក មាន​មនុស្ស​បង្ក ពាក្យ​ច​ចាម​អារាម​ថា ផ្នែក​ប៉ូលិស បាន​វាយ​សម្លាប់​មនុស្ស នៅ​ស្ថានីយ Prince Edward ហើយ​យក​លេស​នេះ ទៅ​ព័ទ្ធជុំវិញ និង​វាយប្រហារ ស្នងការដ្ឋាន​ប៉ូលិស ម៉ុង​កុក រហូតដល់​ចង់​បង្កើត “​បន្ទប់​ដាក់​សព​” នៅក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី ។​

​ទោះបីជា​មានការ​បញ្ជាក់ ម្តង​ហើយ ម្តងទៀត ពី​សំណាក់​ប៉ូលិស និង​នាយកដ្ឋាន​គ្រប់គ្រង​ពេទ្យ​ថា ថ្ងៃ​ដដែល គ្មាន​នរណាម្នាក់ បាន​ស្លាប់​នោះទេ ក៏ប៉ុន្តែ​នៅតែមាន​ពាក្យ ច​ចាម​អារាម មិន​ឈប់​ទេ ។ នៅមាន​មនុស្ស​បង្ក ពាក្យ​ច​ចាម​អារាម​ថា ស្គាល់​សមាជិកគ្រួសារ របស់​អ្នកស្លាប់ ហើយ​បាន​រាយការណ៍ ទៅ​ប៉ូលិស​ហើយ ។ ផ្នែក​ប៉ូលិស​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​នាយកដ្ឋាន​គ្រប់គ្រង​ពេទ្យ បាន​បើក​ធ្វើ​សន្និសីទ សារព័ត៌មាន​ចម្រុះ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ដើម្បី​បញ្ជាក់​ពី​ការពិត​ម្តងទៀត ។

​ផ្នែក​ប៉ូលិស បង្ហាញថា រហូតមកដល់​ពេលនេះ ស្នងការដ្ឋាន​ប៉ូលិស​ទាំងអស់ នៅ​តំបន់​ហុងកុង មិនទាន់​ទទួលបាន ការរាយការណ៍​ណាមួយ ពី​អ្នក​បាត់​ខ្លួន​នៅឡើយ​ទេ កាលពី​ថ្ងៃទី​៣១ ខែសីហា ។ ក្រៅពីនេះ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ផ្នែក​ប៉ូលិស បាន​ចាប់ខ្លួន​អ្នក​ដែល ត្រូវ​ប៉ូលិស​ប្រកាស​ដំណឹង ចាប់​ឃុំ​ម្នាក់ នៅ​ស្ថានីយ Prince Edward ។ បន្ទាប់មក អ្នក​ដែល​ត្រូវ​ប៉ូលិស ប្រកាស​ដំណឹង​ចាប់​ឃុំ​នេះ បាន​ត្រូវ​បញ្ជូនទៅ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ ដោយ​រថយន្ត​សង្គ្រោះបន្ទាន់ ។ នៅពេលនោះ គាត់​បានដឹងខ្លួន ហើយ​ឆ្អឹង ក មិនមាន​រងរបួស​ទេ ។ ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អារាម​ថា គាត់​ត្រូវ​ប៉ូលិស វាយ​ទៅជា​មនុស្ស PVS ។​

នៅ​ថ្ងៃទី​៩ កញ្ញា ២០១៩ បង្ហាញ​ពី​រនាំងទ្វារ ដែល​ខូចខាត នៅ​ស្ថានីយ​រថភ្លើង MTR MongKok នៅ​ទីក្រុង​ហុងកុង ភាគខាងត្បូង ប្រទេស​ចិន​។ (​ស៊ីន​ហួរ​)

​ពាក្យ​ច​ចាម​អារាម ប្រភេទ​ទី​ពីរ​គឺ ប្រែ ស ទៅជា ខ្មៅ ។ ក្នុង​ហេតុការណ៍ អំពើហិង្សា នៅ​ទីលាន New Town Plaza មាន​ប៉ូលិស បាន​នាំ​គ្រួសារ​ភ្ញៀវទេសចរ ចាក​ចេញពី​ទីលាន ហើយ​លើក​ខែល នៅលើ​ផ្លូវ ដើម្បី​ជួយ​អ្នក​ទាំងពីរ​នាក់ គ្របដណ្តប់​វត្ថុ ដែល​បាន​បោះចោល ដោយ​អ្នកប្រព្រឹត្ត​អំពើហិង្សា ។ មាន​មនុស្ស​ថតរូប ការ​នេះហើយ ផ្ញើ​ទៅលើ​បណ្តាញ អ៊ី​ន​ធើ​ណេ​ត ប៉ុន្តែ​បង្ក​ពាក្យ​ចចាមអារ៉ាម​ថា ប៉ូលិស បាន​វាយប្រហារ និង​បណ្តេញ​ប្រជាជន ។ ក្រោយមកទៀត ភ្ញៀវទេសចរ ដែល​ត្រូវ​ជួយសង្គ្រោះ​នោះ បាន​សរសេរ​តាម​ប្រព័ន្ធ ទំនាក់ទំនង​សង្គម​ថា ខ្លួន​មាន​សុវត្ថិភាព​ហើយ ថ្លែងអំណរ គុណ ចំពោះ​ផ្នែក​ប៉ូលិស ដែល​ផ្តល់ជំនួយ ខណៈ​មាន​គ្រោះថ្នាក់​ផងដែរ ។​

​ពាក្យ​ច​ចាម​អារាម ប្រភេទ​ទី​បី​គឺ មួលបង្កាច់​ផ្នែក​ប៉ូលិស ។ យប់​ថ្ងៃទី​២៥ ខែសីហា ក្នុងអំឡុងពេល​ដង្ហែ​ក្បួន នៅ​តំបន់ Tsuen Wan មាន​អ្នកប្រព្រឹត្ត អំពើហិង្សា បោះ​គ្រាប់បែក​សាំង ដាក់​លើ​ប៉ូលិស ។ ប៉ុន្តែ​ស្ថានីយទូរទស្សន៍ CNN បាន​ផ្សាយដំណឹង​ថា គឺ​ផ្នែក​ប៉ូលិស បោះ​គ្រាប់បែក​សាំង ទៅលើ​បាតុករ ។ ប៉ុន្តែ​បន្ទាប់មក ទូរទស្សន៍ CNN ក៏​ទទួល​សារភាពថា ការផ្សាយ​នេះ គឺ​ខុស ហើយ​សុំ​អភ័យទោស ចំពោះ​ប៉ូលិស ។​

​ពាក្យ​ច​ចាម​អារាម ប្រភេទ​ទី​បួន​គឺ ប្រឌិត​ការមិនពិត បំផុស​ការ​ស្អប់ខ្ពើម របស់​អ្នកក្រុង​ហុងកុង ចំពោះ​ផ្នែក​ប៉ូលិស ។ ពេល​ថ្មីៗ កន្លងទៅនេះ ពួក​ប្រឆាំង បាន​ផ្សព្វផ្សាយ​យ៉ាងខ្លាំង តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ដូចជា “​បាតុករ​ភេទ​នារី ត្រូវ​ប៉ូលិស​ដោះ​ខោអាវ ចេញ​ឆែកឆេរ និង​ត្រូវ​ធ្វើបាប​” ជាដើម ។ ប៉ុន្តែ​ប៉ូលិស បានប្រកាស​កំណត់ត្រា នៃ​កាមេរ៉ា និង​សាក្សី ដោយ​បង្ហាញថា គ្មាន​អ្វីដែល​ហៅថា “​ដោះ​ខោអាវ​ចេញ​ឆែកឆេរ​” នោះទេ ។​

​ក្នុង​ហេតុការណ៍ នៃ​ការធ្វើ​វិសោធនកម្ម បទ​ប្បញ្ញត្តិ ស្តីពី​អ្នកទោស ដែល​រត់គេចខ្លួន រយៈពេល​ជាង បី​ខែ កន្លងទៅនេះ ពាក្យ​ច​ចាម​អារាម គ្រប់បែបយ៉ាង បាន​ជំរុញ​សកម្មភាព​អំពើហិង្សា ហើយ​ដើរតួនាទី អាក្រក់​ណាស់ ។ ពាក្យ​ច​ចាម​អារាម​ទាំងនេះ ដែល​បង្កដោយ​ដៃ​ខ្មៅ នៅ​ពីក្រោយ​ចលាចល អ្នកប្រព្រឹត្ត​អំពើហិង្សា និង​ប្រព័ន្ធ​សារព័ត៌មាន មិនល្អ គឺ​សំដៅ​ទៅលើ​រដ្ឋបាល នៃ​តំបន់​រដ្ឋបាល ពិសេស​ហុងកុង និង​ផ្នែក​ប៉ូលិស ។​

​ពួកគេ​ប្រើ​ភាព​ស្មោះ និង​សប្បុរស របស់​អ្នកក្រុង​ហុងកុង មួលបង្កាច់​ការពិត បង្ក​ភ័យ​ស្លន់ស្លោ បំផុស​ឱ្យ​អ្នកក្រុង​ហុងកុង ស្អប់​រដ្ឋបាល នៃ​តំបន់​រដ្ឋបាល ពិសេស​ហុងកុង និង​ផ្នែក​ប៉ូលិស តែង​លម្អ និង​បកស្រាយ ចំពោះ​សកម្មភាព​អំពើហិង្សា ដែល​ឡើង​ថ្នាក់​ឥតឈប់ឈរ របស់​អ្នកប្រព្រឹត្ត​អំពើហិង្សា ។ តែ​ការពិត​គឺ ពួកគេ​ប៉ុនប៉ង​ផ្សព្វផ្សាយ ការ​ស្អប់ខ្ពើម នៅ​តំបន់​ហុងកុង បង្កើត​ចលាចល​ក្នុងសង្គម ដណ្តើមយក​អំណាច គ្រប់គ្រង​តំបន់​រដ្ឋបាល ពិសេស​ហុងកុង និង​បំផ្លាញ “​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​” ។​

​ដោយសារ​ព័ត៌មាន បាន​ផ្សព្វផ្សាយ យ៉ាង​ឆាប់រហ័ស នៅក្នុង​យុគសម័យ បណ្តាញ​អ៊ី​ន​ធើ​ណេ​ត តាម​ទូរស័ព្ទ​ចល័ត តំបន់​ហុងកុង ខ្វះ​យន្តការ​ដាក់ទណ្ឌកម្ម ទៅលើ​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ហើយ​ប្រព័ន្ធ​សារព័ត៌មាន មិនល្អ គឺ​មិន​កែតម្រូវ ពាក្យ​ច​ចាម​អារាម ដោយ​ចេតនា រហូតដល់​ចូលរួម ក្រុម​បង្ក និង​ផ្សព្វផ្សាយ ពាក្យ​ច​ចាម​អារាម ដូច្នេះ ល្បិចបញ្ឆោត នៃ​ពួក​ប្រឆាំង​នេះ ពិតជា​បាន​ឆបោក​មនុស្ស​ជាច្រើន ។​

នៅ​ថ្ងៃទី​១០ កញ្ញា ២០១៩ បង្ហាញ​ពី​សន្និសីទ​សារព័ត៌មាន​រួម ដែល​ធ្វើឡើង ដោយ​ប៉ូលិស មន្ត្រី​មន្ទីរពេទ្យ និង​មន្ត្រី​ផ្នែក​អគ្គិភ័យ និង​រថភ្លើង ដើម្បី​បញ្ជាក់​ពី​ហេតុការណ៍​ពិត ដែល​កើតឡើង នៅ​ទីក្រុង​ហុងកុង ភាគខាងត្បូង ប្រទេស​ចិន​។ (​ស៊ីន​ហួរ​)

​លោកស្រី Carrie Lam Cheng Yuet-ngor រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល ពិសេស​ហុង កុង បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង នៅក្នុង​ទីស្នាក់ការ​ទូទៅ នៃ​រដ្ឋបាល កាលពី​ថ្ងៃទី​១០ ខែកញ្ញា​ថា ក្នុង​រយៈពេល​កន្លងទៅ​នេះ មាន​ព័ត៌មាន​ក្លែង ក្លាយ ជាច្រើន តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ឆ្លងតាម​ការផ្សព្វផ្សាយ ច្រើនលើក ធ្វើឱ្យ​មនុស្ស​ជាច្រើន យល់ថា ជាការ​ពិត ។ លោកស្រី អំពាវនាវ​អ្នកក្រុង​ហុងកុង រក្សា​ភាព ស្ងប់ស្ងាត់ កុំ​ជឿ​ពាក្យ​ច​ចាម​អារាម ដោយ​ងាយៗ ។ សព្វថ្ងៃនេះ វេ​ប​សាយ​នៃ​តំបន់​រដ្ឋបាល ពិសេស​ហុងកុង បាន​បើក​ទំព័រ​ពិសេស​មួយ ដើម្បី​បញ្ជាក់​ពាក្យ​ច​ចាម​អារាម បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ដោយ​ទាន់ពេលវេលា ។ ពាក្យ​ច​ចាម​អារាម ឈប់​នៅ​អ្នកប្រាជ្ញ ។​

​ក្នុង​សភាពការណ៍ ដែល​សកម្មភាព​អំពើហិង្សា បាន​បង្កើន​ឡើង ឥតឈប់ឈរ នាពេល​បច្ចុប្បន្ន ចំពោះ​ពាក្យ​ច​ចាម​អារាម មិន​ថា អ្នក​ប្រកបការងារ​ព័ត៌មាន ឬក៏​អ្នកក្រុង​ហុង កុង ទាំងអស់ សុទ្ធតែ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ។ ចំពោះ​អ្នក​ប្រកបការងារ​ព័ត៌មាន ភាគច្រើន គួរតែមាន​គុណសម្បត្តិ​វិជ្ជាជីវៈ និង​សីលធម៌ ជា​មូលដ្ឋាន គោរព​តាម​សីល ធម៌ មុខងារ​ជា​មូលដ្ឋាន ផ្សាយ​ការពិត ដោយ​ទទួលខុសត្រូវ ។ ហើយ​ចំពោះ​អ្នកក្រុង​ហុងកុង​ទាំងអស់ គួរតែ​មើល​ច្បាស់ និង​យល់ឃើញ​ពី​គ្រោះថ្នាក់ នៃ​ពាក្យ​ច​ចាម​អារាម ។​

​ប្រសិនបើ​ធ្វើឱ្យ​ឧបាយកល​របស់ “​អ្នកប្រឆាំង​រដ្ឋាភិបាល​មជ្ឈិម​ចិន និង​ធ្វើឱ្យ​តំបន់​ហុង កុង មាន​ចលាចល​” ស្តីពី​ការ​បំបែក​សង្គម ដោយ​ពាក្យ​ច​ចាម​អារាម​កើត នោះ​នឹង​ជំរុញ​ឱ្យ​តំបន់​ហុងកុង ធ្លាក់​ចូលក្នុង​ទីជម្រក នៃ​គ្រោះមហន្តរាយ ថែម​មួយកម្រិត​ទៀត ។​

​រំលឹក​ឡើងវិញ នូវ​ហេតុការណ៍ នៃ​ការធ្វើ​វិសោធនកម្ម បទ​ប្បញ្ញត្តិ ស្តីពី​អ្នកទោស ដែល​រត់គេចខ្លួន​លើក​នេះ មាន​ឥស្សរជន សារព័ត៌មាន​ជើងចាស់ នៃ​តំបន់​ហុងកុង បាន​បង្ហាញថា នៅពេល​ចាប់ផ្តើម ហេតុការណ៍​នេះ ក៏បាន​ត្រូវ​ជំរុញ​ឱ្យ​ឈាន ដល់​កម្រិត​កំពូល ជា​សន្សឹមៗ ដោយ​ពាក្យ​ច​ចាម​អារាម ដូច្នេះ ចាំបាច់​ត្រូវ​កាត់ទោស អ្នកបង្ក​ពាក្យ​ច​ចាម​អារាម ។ អ្នកសារព័ត៌មាន​ជឿថា ពាក្យ​ច​ចាម​អារាម គ្រាន់តែ​កើតឡើង​មួយ​ភ្លែត តែ​មិនអាច​បញ្ឆោត ជានិច្ចកាល​នោះទេ ។ កាលណា ការពិត ត្រូវ​ប្រកាស​ចេញ ក៏​ជា​រយៈពេល ដែល​អ្នកបង្ក​ពាក្យ​ច​ចាម​អារាម ទទួល​ការដាក់ទណ្ឌកម្ម​ដែរ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម