ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​ទី​ណូ នៅតែ​ជា​ជម្រើស​ទី​១ ដែល​ត្រូវ​ជំនួស​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន​

521
ចែករម្លែក

​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​ត្រៀម​សំណើ​ថ្មី ដើម្បី​នាំយក​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ។ ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ នឹង​ចាត់ទុក​គ្រូបង្វឹក ក្លិប​តូ​តិ​ន​ហេម​(Tottenham)​រូបនេះ​គឺជា​គោលដៅ​លេខ​១ ប្រសិនបើ​ពួកគេ​សម្រេច នាំយក​លោក​មក​ជំនួស​តំណែង​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នៅ​រដូវ​នេះ​។​
​ ​
លោក ហ្ស៊ី​ដាន គ្រូបង្វឹក Real Madrid បាន​ជួយ​នាំ​ក្រុម​នេះ​ឡើង​មកឈរ​នៅ​លេខ​រៀង ទី​២​ក្របខ័ណ្ឌ La Liga កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​យកឈ្នះ​ក្រុម​សេ​វីឡា​( Sevilla) ប៉ុន្តែ​បរាជ័យ​ដោយសារ​ក្រុម PSG នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​កាលពី​សប្តាហ៍​មុន គឺជា ក្តៅ​បារម្ភ​ដ៏​ធំ​នៅ​ពហុ​កីឡដ្ឋាន Bernabeu ។
​ ​
ហ្ស៊ី​ដាន ត្រៀមខ្លួន​ទទួលយក​សម្ពាធ ហើយ​គេ​ជឿថា ពួកគេ​នឹង​ងាក​ទៅរក​លោក ប៉ូ​ចេ​តទី​ណូ ប្រសិន​លោក​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ការងារ​នៅ​ក្លិប Real Madrid ។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​កាលពី​ឆ្នាំ​២០១៨​ហើយ​ថ្មីៗ នេះ​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ជាមួយ​ក្លឹប​នេះ ចំពេល​មានការ​ប៉ាន់ប្រមាណ​ជុំវិញ អនាគត​យូរអង្វែង​។​ប៉ុន្តែ​រឿង​មិនបាន​ធ្វើ​ឲ្យ​ក្លិប Real Madrid រួញរា​នោះទេ ដោយសារ ពួកគេ​កន្លងមក​ធ្លាប់​ចាប់អារម្មណ៍​លើ​លោក ប៉ូ​ចេ​តទី​ណូ ហើយ​ប្រធាន​ក្លិប ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) នៅតែ​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​ដដែល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ