ហូ​ស្ទី​ណូ អាន​ចូ​រី​ន គ្រោង​បង្ហាញមុខ​លើកដំបូង​នៅ​ក្របខ័ណ្ឌ Carabao Cup

462
ចែករម្លែក

​កីឡាករ​វ័យក្មេង ហ្វូ​ស្ទី​ណូ អាន​ចូ​រី​ន (Faustino Angorin) របស់​ក្លិប​ឆេ​ល​ស៊ី​គ្រោង​នឹង ក្លាយជា​កីឡាករ​ថ្នាល​បន្ទាប់ ដែល​ទទួលបាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frnak Lampard) ។​
​ ​
គេ​ជឿថា កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ​គ្រោង​នឹងត្រូវ​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ការ ប្រកួត​ក្របខ័ណ្ឌ Carabao Cup ជាមួយ​ក្រុម Grimsby​។​
​ ​
​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ ល្អ​មកពី​ថ្នាល​របស់​ក្លឹប​ឆេ​ល​ស៊ី ហើយ​លោក ឡាំ​ផាត និង​ជំនួយការ ចូ​ឌី ម័​រ​រី​ស (Jody Morris) ចាប់អារម្មណ៍ ចាប់តាំងពី​លោក​ទាំងពីរ​មកដល់​ព​ហុ​កីឡដ្ឋាន Stamford Bridge កាលពីដើម​រដូវក្តៅ​នេះ​។​
​ ​
​នៅពេលនេះ អា​ចូ​រី​ន គ្រោង​នឹង​ក្លាយជា​សមាជិក​វ័យក្មេង​របស់​ក្លឹប​ឆេ​ល​ស៊ី​ដែល​គ្រោង ទទួលបាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស ហើយ​ក្រុមការងារ​បង្វឹក​មិន​ស្ទាក់ ស្ទើរនឹង​ការប្រើប្រាស់​កីឡាករ​វ័យក្មេង​នោះទេ​។​
​ ​
កីឡាករ​វ័យ​ជំទង់​រូបនេះ​ចាប់ផ្តើម​បានល្អ​នៅ​រដូវ​កាល​នេះ​ដោយ​រកបាន​៥​គ្រាប់​ក្នុង​៧ ប្រកួត​ចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​