​វេទិកាសាធារណៈ​ស្តីពី​ការត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​ដំណាក់កាល​ទី​៤

299
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​នៅ​បរិវេណ​សាលាបឋមសិក្សា​តាប៉ាង ស្ថិត​ក្នុងភូមិ​តាប៉ាង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​រៀបចំ​វេទិកាសាធារណៈ ស្តីពី​ការត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​
វេទិកា​នេះ​មានការ​ចូលរួម​ពី​លោកស្រី​តឹក​រ៉េត​កំរង​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង​,​លោក​សូរ​ប្លា​តុង​អភិបាលស្រុក​ប្រាសាទបាគង​។​លោកស្រី​តឹក​រ៉េត​កំរង​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង​បានធ្វើការ​ឆ្លើយបំភ្លឺ​និង​ពន្យល់​អំពី​នីតិវិធី​ដែលជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ​។

ដោយឡែក​ចំពោះ​បញ្ហា​ដែល​ពុំទាន់​ដោះស្រាយបាន​នៅនឹងកន្លែង​ក្រុមការងារ​នឹង​យកមក​ពិភាក្សា និង​រក​វិធី​ដោះស្រាយ​ជូន​តាម​ក្រោយ​។​ក្នុង​វេទិកា​នេះ​បងប្អូន​ប្រជាពលរដ្ឋ​បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ដែល​បានកើត​ឡើង​នៅ​នឹង​មូលដ្ឋាន​របស់​ពួកគាត់​ដើម្បីអោយ​វាគ្មិន​ជួយ​បកស្រាយ​និង​ពន្យល់​ដើម្បីអោយ​បងប្អូន​បាន​យល់ដឹង​អោយ​កាន់តែច្បាស់​ថែមទៀត​៕S/

​រូបភាពៈ វេទិកាសាធារណៈ ស្តីពី​ការត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រា​រដ្ឋាភិបាល​ក​ម្ពុ​ជា នៅក្នុង​ស្រុក​ប្រាសាទបាគង​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ