សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១៣

402
ចែករម្លែក

ដោយៈ​សុផល​ភ្នំពេញ​:​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​១៣​នៅ​វត្ត​សំពោង​ផល​អណ្តែត​ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រស់​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១៣​រោច​ខែភទ្របទ​ឆ្នាំកុរ​ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​សមាជិក​សមាជិកា​ព្រឹទ្ធសភា​ទីប្រឹក្សា​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​អាជ្ញាធរ​រដ្ឋបាល​ខណ្ឌ ព្រមទាំង​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ ក៏បាន​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​១៣​នេះ​។​ក្នុងឱកាស​នោះ សម្តេច​ប្រមុខរដ្ឋស្ដីទី​បាន​អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រៃ​ព្រមទាំង​ធ្វើ​កិច្ច​សូត្រមន្ត​នមស្សការ​។ ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើន​មុខ​ទៅ​ប្រគេន​ព្រះសង្ឃ​។

​ដើម្បី​ឧទ្ទិស​នូវ​ផល្លា​រអា​និ​សង្ឃ​ជូនទៅ​ដល់​វិញ្ញាន​ក្ខ័​ន្ធ​បុព្វការី​ជន​មាន​មាតាបិតា​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្ដាន​ព្រមទាំង​ឧទ្ទិស​ដល់​ដួង​វិញានក្ខន្ធ​របស់​ឥស្សរជន​វីរជន​យុទ្ធជន​ដែល​បាន​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​រំដោះជាតិ​សូម​ឲ្យ​ដួង​វិញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ