​បុរស​ម្នាក់​កាប់​ឪពុក​ដាច់​.​ក​ស្លាប់​ភ្លាមៗ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​

436
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​កូនប្រុស​បង្កើតបាន​កាប់​ឪពុក​ដាច់​ក​ស្លាប់​ភ្លាមៗ ដែល​ករណីនេះ​សមត្ថ កិច្ច​ដាក់​ការសង្ស័យថា អាចមកពី​ជំងឺ​វិកលចរិត​។​អធិការនគរបាល​ស្រុក​ស្រីស្នំ គឺ​លោក​វរសេនីយ៍ឯក អ៊ុន ស្រស់ បានឱ្យដឹងថា ហេតុការណ៍​នោះបាន​កើតឡើង​ស្ថិតក្នុង​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​កាលពីរ​សៀ​ល​ទី​២៥ ខែ កញ្ញា ឆ្នាំ​២០១៩​។​

​លោក​បាន​ឱ្យដឹងទៀតថា​ករណី​ឃាត​កម្មនេះ​កម្លាំង​នគរបាល​ស្រុក​ស្រីស្នំ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុងពេល​បន្ទាប់​។​ជនសង្ស័យ​ឈ្មោះ​សាន​គង់​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ជ​នស​ង្ស​យ័ បាន​យក​កាំបិត​ខ្វែវ​ដង​ឈើ កាប់​ទៅលើ​ឪពុក​បង្កើត​ឈ្មោះ​រៀល វឿ​ង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​បណ្តាល​ឱ្យដាច់​ក​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ចុះទៅ​ភ្លាម ធ្វើការ​ហ៊ំ​ព​ទ្ធ័​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​។

​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ​ត្រូវជា​ម្តាយ​បាន​ឲ្យ​ដឹងថា​កូន​គាត់​មាន​ជំងឺ​វិកលចរិត​គ្រាន់តែ​មិនមាន​ឯកសារ​បញ្ជាក់​។​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម