រឿង​ទណ្ឌិត សម រង្ស៊ី កាត់​ទឹកដី​ឲ្យ​បរទេស​, ប៉ូលិស​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​

3812
ចែករម្លែក
លោក កុក ស និងលោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងជាមួយគ្នា

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ ករណី​លោក សម រង្ស៊ី ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ កាត់​ទឹកដី​ខ្មែរ​ភាគ​ឥសាន​ឲ្យ​បរទេស ត្រូវបាន​ប្តឹង​ចូល​តុលាការ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នេះ​។ ការប្តឹង​នេះ គឺ​បន្ទាប់ពី​បែកធ្លាយ​វិ​ដេ​អូ និង​ឯកសារ​ចុះ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​រវាង​លោក​សម រង្ស៊ី និង​លោក កុក ស មេដឹកនាំ​ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម កាលពីពេល​ថ្មីៗ កន្លងមកនេះ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​នាយក​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម នៃ​អគ្គស្នងការ​នគរ​ជាតិ ដាក់​ប្តឹងទៅ​តុលាការ​បានបង្ហាញ​ថា កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៨ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​នូវ​ឯកសារ និង​វិ​ដេ​អូ​ឃ្លី​ប ស្តីពី​កិច្ចព្រមព្រៀង​រវាង​ឈ្មោះ សន រង្ស៊ី និង​ឈ្មោះ កុក ស មេដឹកនាំ​ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម កាលពី​ឆ្នាំ​២០១៣​។

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ប្រទេស​ហ្វីលីពីន ទណ្ឌិត សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ឈ្មោះ​កុក ស មេដឹកនាំ​ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា​។​

​ការ​ធ្លាយ​ឯកសារ​បញ្ចេញ​សកម្មភាព​របស់លោក សម រង្ស៊ី ដែល​ចុះហត្ថលេខា​សន្យា​ប្រគល់​ដី​ក្នុង​ខេត្ត​៤​នា​ភាគ ឥសាន​កម្ពុជា បាន​នាំ​ឲ្យ​មន្ត្រី​រាជរដ្ឋាភិបាល ចាត់ការ​ស៊ើបអង្កេត​សង្ស័យថា ជា​អំពើ​ក្បត់ជាតិ​។ យោងតាម ឯកសារ​និង​ខ្សែ​វីដេអូ​មួយ​ដែល​ទើបនឹង​បញ្ចេញ​ថ្មីៗ​នេះ លោក​សមរង្ស៊ី បាន​សន្យា​មេដឹកនាំ​ចលនា​បះបោរ​វៀតណាម​ដេ​ហ្គា ឈ្មោះ កុក ស ថា ពេលដែល​លោក​បាន​ជាប់​ជា​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​កម្ពុជា លោក​នឺង​ប្រគល់ អោយ​ផ្ទះ ដីធ្លី ភ្នំ ទាំងឡាយ ក្នុង​ខេត្ត​ទាំង​៤​ភាគ​ឥសាន​កម្ពុជា​នោះ សម្រាប់​ពួកគេ​រស់នៅ​។​

​យោងតាម​ឯកសារ​ដែល​បាន​បញ្ចេញ​នោះ ការចុះហត្ថលេខា​រវាង​លោក សម រង្ស៊ី និង​មេខ្លោង​ចលនា​ប្រឆាំង ជាតិ​វៀតណាម​ឈ្មោះ​កុក ស បានធ្វើ​នៅ​ថ្ងៃទី​១៤​មេសា​ឆ្នាំ​២០១៣ នៅក្នុង​ក្រុង Greensboro រដ្ឋ North Carolina សហរដ្ឋអាមេរិក​។

​លោក សម រង្ស៊ី បាន​និយាយ​ចាត់ទុក​ក្រុម​វៀតណាម​ដេ​ហ្គា​ថា ជា​ផ្នែក​មួយ​នៃ​ជនជាតិ​របស់​កម្ពុជា ដែល​លោក​សមរង្ស៊ី និយាយ​អះអាងថា រស់នៅ​ខេត្ត​មណ្ឌល​គី​រី ខេត្ត​រតនគីរី ស្ទឹងត្រែង និង​ក្រចេះ​។
​យោង តាម​កិច្ចព្រមព្រៀង លោក​សមរង្ស៊ី បាន​សន្យាថា ពេលដែល​លោក​បាន​ជាប់​ជា​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស លោក​នឹង​ប្រគល់​ឲ្យ​ផ្ទះ ដីធ្លី ភ្នំ ក្នុង​ខេត្ត​ទាំង​៤​ភាគ​ឥសាន​កម្ពុជា​នោះ សម្រាប់​ពួកគេ​រស់នៅ​។​

​យោងតាម​ប្រភព​ដែល​បញ្ចេញ​ឯកសារ​ឈ្មោះ Rithy Erng បាន​សរសេរ​ក្នុង​គេហទំព័រ​បណ្តាញ​សង្គម​ថា លោក គឺជា​ជនជាតិខ្មែរ​ម្នាក់​ដែល​កំពុង​រស់នៅក្នុង​សហរដ្ឋអាមេរិក និង​សូម​ប្រកាសថា សម រង្ស៊ី គឺជា​ជន​ក្បត់ ជាតិ ត​ពូជ និង​ជា​អាយ៉ងយួន​យ៉ាងពិត​ប្រាកដ​។ ឈ្មោះ Rithy Erng បាន​សរសេរ​បន្តថា ទង្វើ​របស់​សមរង្ស៊ី គឺ​ផ្ទុយ​ពីអ្វី ជា​វោហា​សាស្ត្រ​នយោបាយ ដែល​គាត់​តែ​និយាយ​ចោទថា រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ជា​អាយ៉ងយួន និង​ជា​ឆ្កែបំរើ​យួន​ជាដើម​។ ឈ្មោះ Rithy Erng បាន​សរសេរ​ប្រាប់​កូន​ខ្មែរ​ជាមួយ​ការ​ដាស់តឿន ទៀតថា ត្រូវ​ដឹង និង​ចងចាំ ទុក​ថា​អំពើ​ក្បត់ជាតិ​នេះ បើ​មិន​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ទេនោះ វា​អាច​នាំអោយ​ស្រុក​ខ្មែរ មិន បាន​សុខ​នោះទេ​។ ឈ្មោះ Rithy Erng បាន​បង្ហើប​អោយដឹងទៀតថា មេដឹកនាំ​យួន​ដេ​ហ្កា​ឈ្មោះ​កុកស​នោះ គឺ​សព្វថ្ងៃនេះ​បាន និង​កំពុងផ្តល់​ឧបត្ថម្ភ​ជា​ហិរញ្ញវត្ថុ​ជាច្រើន​ដើម្បី​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​។

​នៅ​ជាមួយគ្នា​នឹង​ការ​ឃើ​ញេ​ក​សារ​ទាំងឡាយ​នេះ​ផងដែរ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​កឹម​សន្តិភាព បាន​អះអាងថា​បើសិនជា​រឿងនេះ​ស៊ើបអង្កេត​ទៅ​មាន​ការពិត​ជាក់ស្តែង​មែន​នោះ វា​គឺជា ទង្វើ​ក្បត់ជាតិ​របស់ លោក សម រង្ស៊ី ដែល​នឹង​ប្រឈម​ទោស​ជាប់គុក​អស់​មួយជីវិត យោងតាម​មាត្រា ៤៤០ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​ការចុះហត្ថលេខា​របស់​លោក​សម រង្ស៊ី កាត់​ទឹកដី​ខ្មែរ​អោយ​ក្រុម​វៀតណាម​ដេ​ហ្គា​ចូលមក​រស់នៅក្នុង​ខេត្ត​៤​ភាគ ឥសាន​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី​ការចុះហត្ថលេខា​ព្រមព្រៀងគ្នា​ផ្សេង មួយទៀត​ក្នុង​ខែមីនា​ឆ្នាំ​២០១៣ នៅក្នុង​ក្រុង​វ៉ា​ស្ហ៊ី​ន​តុ​ន សហរដ្ឋអាមេរិក ថ្ងៃទី​១១​មីនា រវាង លោក​សម រង្ស៊ី និង​មេដឹកនាំ​ចលនា​វៀតណាម​សេរី​លោក ម៉ុង ឡាន​៕L

​សូម​អាន​ពាក្យបណ្តឹង​នៅ​ខាងក្រោម​នេះ​៖​