ពលរដ្ឋ​ស្រុក​កំចាយមារ​ប្តេជ្ញា​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍ ប្រឆាំងដាច់ខាត​ការរំលោភ​រដ្ឋធម្មនុញ្ញ ប្រមាថ​ព្រះមហាក្សត្រ បង្ក​អស្ថេរភាព​ក្នុង​សង្គមជាតិ

760
ចែករម្លែក

​ព្រៃវែង​៖​នៅពេល​និយាយ​ពី​ការអភិវឌ្ឍ គេ​ត្រូវ​និយាយ​ដល់​សន្តិភាព​ដែល​នាំមក​នូវ​ស្ថិរភា ព​នយោបាយ ដែលជា​ឱកាស​សម្រាប់​ការអភិវឌ្ឍ និង ការរៀប​ប្រទេស​ឲ្យ​មាន​និតិរដ្ឋ​និង​គោលនយោបាយ​នានា​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មក​វិនិយោគ​នៅក្នុង​ប្រទេស ​។ បើ​ប្រទេសមួយ​គ្មាន​សន្តិភាព​គឺ​គ្មាន​ការអភិវឌ្ឍ​ឡើយ​ ។​ នេះ​ជា​កត្តា​សត្យានុម័ត ​។​ ពលរដ្ឋ​ស្រុក​កំចាយមារ​ពិតជា​យល់​ច្បាប់​នូវ​ចំណុច​នេះហើយ​បាន​ប្តេជ្ញា​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍ ប្រឆាំង​ដាច់ខាត​ការរំលោភ​រដ្ឋធម្មនុញ្ញ ប្រមាថ​ព្រះមហាក្សត្រ បង្ក​អស្ថេរភា ព​ក្នុង​សង្គមជាតិ ។​

​ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​បាន​ប្តេជ្ញាចិត្ត​បែបនេះ​នៅ​ចំពោះមុខ​លោក ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង ដែ​ម​បាន​អញ្ជើញ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់​នៅក្នុង​ពិធី កាន់បិណ្ឌ​ទី​១៤​នៅ​វត្ត​ក្របៅ​ចាស់ ឃុំ​ក្របៅ​នា​ព្រឹក​ថ្ងៃទី ២៧ ខែកញ្ញា​២០១៩​និង ក្នុង​ពិធី​ប្រកាស​បំពេញបន្ថែម​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក កំចាយមារ​,​វេទិកាសាធារណៈ​ជាមួយនិង​ក្រុមយុវជន​ចំណាកស្រុក​ប្រមាណ​ជិត​៤០០​នាក់​នា​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​២០១៩​នៅ​ស្នាក់ការ​ស្រុក​កំចាយមារ ។​

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បាន​មានប្រសាសន៍ថា​៖«​នៅពេល​និយាយ​ពី​ការអភិ វឌ្ឍ​គេ​ត្រូវ​និយាយ​ដល់​សន្តិភាព ។ បើ​ប្រទេសមួយ​គ្មាន​សន្តិ ភាព​គឺ​គ្មាន​ការអភិវឌ្ឍ​ឡើយ ។ នេះ​ជា​កត្តា​សត្យានុម័ត​។ ហេតុនេះ​ទើប​សន្តិ​ភាពជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់​»។ លោក ស្តើង សុខុម បាន​ថ្លែង​ម្តង ហើយ​ម្តងទៀត​និង​ដោយ​ទទូចថា​«​ទោះ​លះបង់​ក្នុងតម្លៃ​ណាក៏ដោយ​ក៏​យើង​ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន​»​។​

​លោក​ប្រធាន​ក្រុមការងារ​បាន​បន្តថា​៖​ផ្អែកលើ​មូលដ្ឋាន​នៃ​សុខសន្តិភាព ស្ថិរភាព​នយោ បាយ មូលដ្ឋាន​ច្បាប់​ដ៏​ល្អប្រសើរ និង​បរិយាកាស​វិនិយោគ​ល្អ ប្រសើរ​នេះហើយ ទើប​វិនិយោគិន​បរទេស​បាន​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ មក​វិនិយោគ​នៅ​កម្ពុជា​បង្កើតជា​ការងារ និង​មុខរបរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលជា​ការចាក់​បញ្ចូល​នូវ​មូលធន​ចូលក្នុង​សេដ្ឋកិច្ចកម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៨​។​មូលធន​ទាំងនេះ​បាន​ជ្រាប ចូល​គ្រប់ផ្នែក​នៃ​សង្គម​កម្ពុជា​ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​អាចមាន​លទ្ធភាព​ក្នុងការ​ស្តារ​សេដ្ឋកិច្ច សង្គម​របស់ខ្លួន ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។​

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំ​ជាយ​មារ​បាន​លើក​នូវ​ហេតុផល​ជាក់ស្តែង​ដែល​បានកើត​មាននៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ឆ្លងកាត់​ពីរ​បប​មួយ​ទៅ​របប​មួយហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​អាយុ​ចាប់ពី​ជាង​៥០​ឆ្នាំ​ឡើងទៅ​សុ​ទ្ឌ​តែ​បាន​ឆ្លងកាត់​រួចមកហើយ​។​ក្នុង នោះ​មុន​ទសវត្ស​រិ៍ ៧០ គឺ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​ដឹកនាំ​ដោយ​អតីតព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅក្នុង​ដំណាក់​កាលនោះ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​យ៉ាង​លឿ ន​ហើយ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ជា​កោះសន្តិភាព​។​ដំណាក់កាល​នេះ​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​សុខសាន្ត និងប្រទេសជាតិ​មានការ​អភិវឌ្ឍ​ខ្លាំង ។​ក៏ប៉ុន្តែ​របប​នេះ​ត្រូវបាន​រលំរលាយ​ទៅ​ដោយសារតែ​សេនាប្រមុខ លន់ ណុល​បានធ្វើ​រដ្ឋប្រហារ​ទម្លាប់​សម្តេច ព្រះ​នរោត្តម​សីហ នុ ហើយ​នាំយក​របប​មួ​យមក​ជំនួស​ដែល​គាំទ្រ​ដោយ​ពួក​ប្រតិ​កិ​រិ​យ៉ា​គឺ​របប​សាធារណរដ្ឋ ខ្មែរ​នៅក្នុង​របប​មួយ​នេះ​ប្រជាពលរដ្ឋ​ជួបតែ​រឿង​សោក​នា​ដ្ឋ​កម្ម​ដែល​កើតឡើង​ដោយ សារតែ​សង្គ្រាម​ត្រូវ​ព្រាត់ប្រាស់​គ្រួសារ​ប្តី កូន​និង​រត់គេច​ពី​គ្រាប់កាំភ្លើង។ត​មក​របប​កម្ ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​បិទ​សិទ្ធិ​សេរ​រី​ភាព​គ្រប់បែបយ៉ាង​ប្រើ​ធ្វើការ​លើស​កម្លាំង ហូប​ពុំ​គ្រប់គ្រាន់ និង​សម្លាប់​រង​គាល​។ ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សុខសន្តិភាព​បានកើត​មាន​ពេញ​ផ្ទៃ​ប្រទេស​ចាប់ពី​ឆ្នាំ ១៩៩៨ មក​ផ្តល់ឱកាស​ឲ្យ​យើង មានលទ្ធភាព​អភិវឌ្ឍ​ប្រទេស​រហូតដល់​ស​ព្ធ​ថ្ងៃនេះ ។​

​ជាក់ស្តែង​បច្ចុប្បន្ន​យើង​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​រីកចំរើន ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ទាំង​សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ ក្នុងការ​ជ្រើសរើស​ការ​ងារ​ទៅតាម​តម្រូវ​ចិត្ត​សិក្សា​នៅមុខ​ជំនាញ​ដែល​ខ្លួន​ចូលចិត្ត ។សេរីភាព​ក្នុងការ​ធ្វើដំណើរ​ទៅ មក​សេរី​ក្នុង​ការគោរព​ចំពោះ​ជំនឿសាសនា។នេះ​ជា​ហេតុផល​ដែល​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់រូប​ចាំបាច់​ត្រូវ​ថែរក្សា​ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព ។

​លោក​ប្រធាន​ក្រុមការងារ​បន្តថា​៖​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​នាំមក​នូវ​សុខសន្តិភាព និង ការបង្រួបបង្រួម​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០​ឆ្នាំ​ដែល​កម្ពុជា​ចាប់ផ្តើម​មានការ​ឯកភាព​ទឹកដី​ជា​លើកដំបូង ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​ទីបំផុត​អង្គការ​ចាត់ តាំង​ខ្មែរក្រហម​ត្រូវបាន​រំលាយ​ទាំងស្រុង​នៅ​ឆ្នាំ​១៩ ៩៨ ។ ប្រជាពលរដ្ឋ​កម្ពុជារ​ស់បាន​សុខ​ស្រួល​មានផ្ទះ មានមុខ​របរ មាន​ប្រាក់ចំណូល​សមរម្យ ពួកគេ​បានចេញ​ដើរ​កំសាន្ត​នៅក្រៅ​ប្រទេស ។

​ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ជឿ​ទៅលើ​ការឃោសនា​របស់​ជនខិលខូចដែលមា នចេតនា​បង្ក​ឲ្យ​មាន​ចលាចលនិង​សង្គ្រាម​កើតមាន​ជាថ្មី​នៅ កម្ពុជាដោយ​ភ្លេច​គិតពិចា រណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ថា​តើ​ប្រទេស​របស់ខ្លួន​ផ្តើមចេញពី​ទីណា ស្ថិតក្នុង​ស្ថានភាព​ដូចម្តេច និង កំពុងធ្វើដំណើរ​ទៅ កាន់​ទីណា​ពិតប្រាកដ ។ ដូចនេះ​អ្វីដែល​សំខាន់​នោះ​គឺ​ការខិតខំ​ថែរក្សា​សុខសន្តិភាព​ឲ្យ​បាន និង ប្រឆាំង​ដាច់ខាត​រាល់​សុខសន្តិភាព​និង​ការអភិវឌ្ឍ ប្រឆាំង​ដាច់ខាត​ការរំលោភ​រដ្ឋធម្មនុញ្ញ ប្រមាថ​ព្រះមហាក្សត្រ​បង្ក​អស្ថេរភាព​ក្នុងសង្គម​ជាតិ​។​លោក​ក៏បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ក្នុងស្រុក​កំចាយមារ ឲ្យ​ចងចាំ​ថា​ការបែកបាក់​ជាតិ​និង​សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ​ដែលមាន​មូលហេតុ​ចម្បង​បណ្តាលមកពី​កំហុស​ដ៏​ធ្ងន់ ធ្ងរ​បំផុត​ក្នុងការ​ដឹកនាំ​នយោបាយ​ពី​អតីតកាល​ដែ ល​គិតតែ​មហិច្ឆតា​ផ្ទាល់ខ្លួន​មិន​គិត​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន យើង​មិនត្រូវ​ភ្លេចខ្លួន​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ជាថ្មី​នោះឡើយ ។​

​ជាមួយគ្នា​នោះ​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ក៏បាន​គូស​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ​នាពេល​កន្លងមក​ដែលមាន​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ខិតខំ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស​មក​បង្កើត​រោងចក្រ បង្កើត​ការងារ​ជូន ប្រជាពលរដ្ឋ​។​ជាក់ស្តែង​ស្រុក​កំចាយមារ​ក្រោម​ការខិតខំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន ក្រុម​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង​បាន​ផ្លូវ​កៅស៊ូ ខ្វាត់ខ្វែង មាន​សាលារៀន​នៅតាម​ភូមិ ឃុំ មាន​សាកលវិទ្យាល័យ មាន​មន្ទីរពេទ្យ មាន​រោងចក្រ​ដែល ទាំងអស់នេះ​បានផ្តល់​នូវ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ពលរដ្ឋ នេះ​វា​ជា​ឳ​កាស​សម្រាប់​បងប្អូន​ចាប់ យក​ឲ្យ​បាន មាន​សាលារៀន​ហើយ​បងប្អូន​ត្រូវ បញ្ជូន​កូន​ទៅ​រៀន មាន​រោងចក្រ​ហើយ​បងប្អូន​ត្រូវ​បង្កើន​សម​ត្តភាព​ដើម្បី​ធ្វើ​ការងារ ត្រូវបង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ដើម្បី​ទាញយក​ប្រយោជន៍​ទាំង អស់នោះ​ឲ្យ​បាន ។ ដើម្បី​ទាញ​បាន​ប្រយោជន៍​ពី​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​បងប្អូន​ត្រូវតែ​ខិតខំ​រៀនសូត្រត្រូវ​រៀន​ឲ្យ​មានគុណ ភាព និង ត្រូវខិតខំ​ធ្វើការ​ឱ្យបាន​សកម្ម ។

​លោក ស្តើង សុខុម បាន​បន្តទៀតថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការអភិវឌ្ឍ​ធន ធានមនុស្ស​គឺជា​វិស័យ​អាទិភាព​ទី​១ នៅក្នុង​ចំណោម​វិស័យ អាទិភាព​ទាំង​៤ ។ ព្រោះថា​សង្គម​មួយ​មានការ​រីកចំរើន​ទៅបាន​គឺ​ត្រូវតែមាន​ធនធានមនុស្ស​ប្រកបដោយ​សម​ត្តភាព វា​ដូចគ្នា​ដែរ​គ្រួសារ​មួយ​អាចមាន ជីវភាព​ប្រសើរឡើង​គឺ​ដោយសារតែ​គ្រួសារ​នោះ​មាន​កូនចៅ​ប្រកបដោយ​ចំណេះដឹង​ចំណេះធ្វើ​។ បុគ្គល​ម្នាក់​អាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់​វា​ក៏​អាស្រ័យ លើ​សម​ត្តភាព​និង​ជំនាញ​ដែល​ខ្លួន​មាន។ ហេតុ​ដូច្នេះហើយ​បានជា​រដ្ឋាភិ បាល​បាន​ខិតខំ​វិនិយោគ​យ៉ាងច្រើន​ទៅលើ​វិស័យ​អប់រំ ដោយបាន​បង្កើនថវិកា​ទៅលើ​វិស័យ​អប់រំ ជា​រៀងរាល់ឆ្នាំ ។​

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវជន​ចំណាកស្រុក​លោកប្រធាន​ក្រុម​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​ក៏បាន​លើកឡើង​អំពី​សេរីភាព​ក្នុងការជ្រើសរើស​ការងារ ដែល​យុវជន យុវ នារីទាំងអស់​មាន​សិទ្ធិសេរីភាព​ក្នុងការ​ជ្រើសរើស​ការងា​រ​របស់ខ្លួន​ទៅតាម​សម​ត្តភាព​និង ជំនាញ​របស់ខ្លួន និង ទីកន្លែង​ដែល​ខ្លួន​ពេញចិត្ត​ដូចជា​ទៅធ្វើ​ការ​នៅ​ទីក្រុង ឬ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​គឺជា​សិទ្ធិ​របស់ខ្លួន​ម្នាក់ៗ ។​

​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​ស្នើ​ឲ្យ​បងប្អូនប្រជាពលរដ្ឋ​ក្នុងស្រុក​កំចាយមារនិង យុវ ជន​ចំណាកស្រុក​ទាំងអស់ កុំ​ជឿ​ទៅលើ​ការឃោសនា​បោកប្រាក់​របស់​បុគ្គល​ណា​ឲ្យ​សោះកុំ​ចូលរួម​ធ្វើបាតុកម្ម ឬ ទង្វើ​ល​ណា​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ទៅក្នុង​អន្ទាក់​នៃ​សង្គ្ រាម​និង​ចលាចល​កើតឡើងវិញ​ឲ្យ​សោះ ។ ត្រូវខិតខំ​ថែរក្សា​នូវ​សុខសន្តិភាព​ពិសេស​ថែរក្សា​ឲ្យ​បាន​នូវ​ឆ្នាំងបាយ​របស់ខ្លួន ។​

​ពាក់ព័ន្ធ​និង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​លោក​ប្រធាន​ក្រុមការងារ​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ដែល​ទើបត្រូវ​តែងតាំង​ថ្មី​ខិតខំ​លើ​កក​ម្ពស់​ប្រសិទ្ធភាព​ក្នុងការបំពេ ញការងារ ស្របតាម​តួនាទី ភារកិច្ច និង ការទទួលខុសត្រូវ​ដែល​បានកំណត់ ហើយ​ក្នុងករណី​មាន​បញ្ហា​ប្រឈម​ដែល​មិនអាច​ដោះស្រាយបាន​ក្រុមការងារ​ថ្នាក់ជាតិ​ត្រូវ​ជំ​រុញឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ដោះស្រាយ​និង​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​អំពី​លទ្ធផល ដើម្បី​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​។លោក​បាន​បន្តថា​ភារកិច្ច​សំខាន់ៗ​របស់​មន្ត្រី​ថ្នាក់ជាតិ​ចុះទៅ​ពង្រឹង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​សហកា​ជំ​រុ ញ​និង​លើកកម្ពស់​គណ នេយ្យភាព​របស់​ក្រសួង ស្ថាប័ន និង អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្ដល់​សេវាសាធារណៈ និង ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព ។ សហការ​រៀបចំ​វេទិកាសាធារណៈ​នៅ​មូលដ្ឋាន​ផ្ដោតលើ​ការយកចិត្តទុកដាក់ អំពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង ការចុះ​ជួប​ប្រាស្រ័យ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​តាម​គ្រួសារ​ដើម្បី​ស្ដាប់​ក្ដីកង្វល់ សំណូមពរ​និង​សំណើ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុក ដាក់​ជំរុញ​ការដោះស្រាយ​នូវ​រាល់​កង្វល់ សំណូមពរនិងសំណើ​ទាំងនោះ​ ផ្អែកលើ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា។​

​នៅក្នុង​ថ្ងៃទី ២៧ ខែ កញ្ញា​នេះ លោក ស្តើង សុខុម និង​ក្រុមគ្រួសារ​ព្រមទាំង​សហការី​ទាំងអស់​ក៏បាន​អញ្ជើញ​កាន់បិណ្ឌ​ទី ១៤ នៅ​វត្ត​ក្របៅ​ចាស់ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​ដោយបាន​នាំយក​ទេយ្យទាន ទេយ្យវត្ថុ មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​ទៅដល់​វិញ្ញាណក្ខន្ធ​ជីដូន ជីតា​និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅតាម​ប្រពៃណី​សាសនា​ខ្មែរ​និង​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ តាជី យាយជី​និង​ថវិកា​សម្រាប់​ការកសា ងវត្ត​ផងដែរ​និង​បានផ្តល់​ថវិកា​និង​វត្ថុ​ដល់​ប្រជាពលរដ្ឋ​និង​យុវជន​ចំណាកស្រុក​ក្នុង​ឳ​កា ស​បុណ្យ​ភ្ជំបិណ្ឌ​ផងដែរ។​គួរ​បញ្ជាក់ថា​នៅក្នុង​រដូវ​កាន់បិណ្ឌ​នេះ​លោក ស្តើង សុខុម បាន ​អញ្ជើញ​ទៅកាន់​វត្ត​ចំនួន​៥​ក្នុងស្រុក​កំចាយមារ​ដោយបាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​និង​ថវិកា​សម្រាប់​កសាង​វត្ត​ផង ដែរ ៕


ទីតាំងផ្សាយពាណិជ្ជកម្ម