ប្រទះឃើញម្តាយ​និង​កូន​លង់​ទឹកស្រះ​ស្លាប់​ទាំង​២​នាក់​

357
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប​ ៖ ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​អាយុ​ទើបតែ​៨​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ស្រះ​នៅ​ខាងត្បូង​ផ្ទះ បណ្តាលអោយ​ស្លាប់​ទាំង​២​នាក់ ដោយ​គ្មាន​នរណាម្នាក់​បានដឹង​និង​ជួយសង្គ្រោះ​បានឡើយ​។​

ហេតុការណ៍​មនុស្ស​លង់ទឹក​ស្លាប់​ទាំង​ម្តាយ​និង​កូន បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ស្រះ​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​តា​ហុក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​និយាយថា ដោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន កម្លាំង​នគរបាល​សហការ​ជាមួយ​គ្រូពេទ្យ​ឃុំ​ត្រី​ញ័រ បាន​ចុះ​មកដល់​កន្លែងកើតហេតុ នៅ​ស្រះ​ទឹក​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ ដែលមាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ មាន​ជម្រៅ​៤​ម៉ែត្រ ហើយ​ចុះ​ស្រង់​មនុស្ស​ឡើងមក​គោក តែ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ស្លាប់​បាត់ទៅហើយ​។​

លោក​បាន​បន្តថា តាម​ការបំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ស៊ា​ម សែន ដែលជា​ប្អូនថ្លៃ​របស់​ស្ត្រី​រងគ្រោះ បាន​បញ្ជាក់ថា ជនរងគ្រោះ​គា​តើ​មាន​ជំងឺ​សរសៃ​ប្រាសាទ​យូរ​មកហើយ ហើយ​ចេះតែ​រវើរវាយ ខ្លា​ចនេះ ខ្លាច​នោះ និង​ធ្លាប់​ចងក​សម្លាប់ខ្លួន​ម្តង​ដែរ តែ​បាន​សាច់ញាតិ​ជួយ​ទាន់​។​

តាម​ការសន្និដ្ឋាន​ពី​គ្រូពេទ្យ​ឃុំ​ត្រី​ញ័រ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន មិន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ណាមួយ​ឡើយ​។​

ជនរងគ្រោះ​មានឈ្មោះ លុយ កុក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរ​បរជាកសិករ និង​កូនប្រុស អាយុ ៨​ឆ្នាំ មានឈ្មោះ សេត ស៊ីន ។​ជនរងគ្រោះ​មាន​ទីលំនៅ ក្នុងភូមិ​តា​ហុក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប​។​

សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ