គ្រាន់តែ​មើលមុខ​វ៉ៃ​ផ្អើល​ហាង​ផឹកស៊ី យីហោ​ធី​ម​ផល​បារ​

493
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ជនដៃដល់​ពីរ​នាក់​ប្រុស​ស្រី ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​បង្ក​ហឹ​ង្សា ក្នុង​ហាង​ផឹកស៊ី យីហោ​ធី​ម​ផល​បារ ដោយ​គ្រាន់តែ​ជនរងគ្រោះ​មើលមុខ​។​

ការចាប់ខ្លួន​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា នៅ​ចំណុច​ហាង​ខាងលើ ដែល​ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ​នៃ​ក្រុង​សៀមរាប​។​

សមត្ថកិច្ច​បានឲ្យដឹង​ថា ក្នុង​ហេតុ​ការ​នេះ​គឺ​គ្រាន់តែ​ជនរងគ្រោះ​មើលមុខ ក៏​កើតជា​ជម្លោះ​ពាក្យសម្តី រហូត​ឈានដល់ ភាគី​ជនបង្ក​២​នាក់​(​មិត្ត​ភ័ក្តិ ស្រី​និង​ប្រុស​) យក​កែវស្រា វាយ​ក្បាល​ជនរងគ្រោះ​ម្នាក់ បណ្តាល​ឲ្យ​បែក​។

ប្រភព​បន្តថា ជនរងគ្រោះ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​យោធា​ទីលំនៅ​បច្ចុប្បន្ន ភូមិ​១៤​សង្កាត់ បឹងកក់​១​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ជន​រង គ្រោះ​និង​មិត្ត​ភ​ក្កិ ផ្សេងទៀត បាននាំគ្នា​ចូលទៅ​ផឹកស៊ី​នៅក្នុង​ហាង​ខាងលើ​។

ក្នុងពេលដែល​មិនទាន់បាន​ផឹក​ផង ដើររក​កន្លែង​អង្គុយ​ពេលនោះ ពួកគេ​ក៏បាន​ជួបនឹង​ឈ្មោះ ឡៅ ជី​ង​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នក រាជធានី​ភ្នំពេញ​ដូចគ្នា​។ ពេលនោះ​ឈ្មោះ តុ​ប សុភ​ក្ត្រា បាន​មើលមុខ ឈ្មោះ ឡៅ ជី​ង​លី ទើប​ឈ្មោះ​ឡៅ ជី​ង​លី និយាយថា អាអែង​មើលមុខ​អី​?​ក្នុង​គ្រានោះ ភាគី​ទាំង​ពីរបាន​និយាយ​ប្រកែក​មាន​ជម្លោះ ពាក្យសម្ដី គ្នា​ទៅវិញទៅមក ហើយ​ឈ្មោះ ឡៅ ជី​ង​លី បាន​ស្ទុះ មក​វាយ​លើ​ឈ្មោះ តុ​ប សុភ​ក្ត្រា ហើយ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា ក៏បាន​ចូលទៅ​ជួយ​ឃាត់ ក៍​ត្រូវបាន​ឈ្មោះ ឡៅ ជី​ង​លី យក​កែវស្រា ដែលជា​កែវ​ថ្ម វាយ​មកលើ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា ត្រូវចំ​ក្បាល​បណ្ដាល​ឲ្យ​បែក ចំនួន​០២ កន្លែង ផ្នែក​ខាងស្តាំ ដេរ​០៤​ថ្នេរ ផ្នែក​ខាងឆ្វេង​ដេរ​មួយ​ថ្នេរ និង លើ​ចង្អុលដៃ ខាងស្ដាំ ដេរ​ចំនួន​៣​ថ្នេរ​។ ចំណែក​ឈ្មោះ ឡៅ ជី​ង​លី នៅពេល​វាយ​ទៅលើ​ជនរងគ្រោះ​ក៍​ត្រូវ សមត្ថ​កិ​ច្វ នាំខ្លួន​ភាគី​ទាំងសងខាង យកមក​ធ្វើការ​សាកសួរ ក្រោយពី​ការសាកសួរ​ឈ្មោះ​ឡៅ ជី​ង​លី បាន​សារភាពថា ខ្លួន​ពិតជា បាន​វាយ​ទៅលើ ឈ្មោះ ឆៃ វ​ឌ្ឍ​នា បណ្ដាល​ឲ្យ​រងរបួស​ដូច​បាន​រៀបរាប់​ខាងលើ​ពិតមែន​។​

​ក្នុងនោះដែរ​ជនដៃដល់​បាន​ទះកំផ្លៀង​ទៅលើ នគរបាល​អន្តរាគមន៍​១​ដៃ ផងដែរ នៅមុខ​មហាជន តែ​ក្រោយ​ស្វាង​ស្រា ក៏​សុំទោស​មកលើ​នគរ​បាស​ល​វិញ​។​

ទោះយ៉ាងណា សមត្ថកិច្ច​មិន​បង្ហាញ​ឈ្មោះ ស្ត្រី​ម្នាក់​ដែលជា​បក្ខពួក​ជនបង្ក​ឡើយ ត្រឹមតែ​បញ្ជាក់ថា​ឃាត់ខ្លួន​ភាគី​ប្រុស​ស្រី​ទាំងពីរ​នាក់​។ បច្ចុប្បន្ន នគរបាល កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ទាំង​២​នាក់ ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​៕​B/