​ជនដៃដល់​យក​កែវស្រា​វាយ​ក្បាល​លើ​គូទំនាស់​ត្រូវ​បញ្ជូនទៅ​តុលាការ​

396
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​កណ្តាល​៖​កម្លាំង​នគរ​ខេត្តកណ្តាល​កា​ពី​រសៀល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនដៃដល់​ដែល​យក​កែវ​វាយ​ក្បាល​គូទំនាស់​ឈាម​ស្រោច​ពេញ​ខ្លួន​ថា​ធ្លាប់​តិះដៀល​ដល់​គ្រួសារ​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​។​ទន្ទឹមនេះ​មាន​លេចឮ​ព័ត៌មាន​ថា​កំពុងមាន​អ្នក​រត់ការ​រឿងនេះ​ដើម្បី​ដោះលែង​ជនដៃដល់​ឱ្យមាន​សេរីភាព​ឡើងវិញ​។​បច្ចុប្បន្ន​ជនដៃដល់​កំពុង​ស្ថិតក្រោម​ការសាកសួរ​របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល​។​

​ជនសង្ស័យ​ឈ្មោះ​ទូច​សុ​ផា​រី​(​ហៅ​មនោ​)​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​តា​នូ​ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង​ខេត្តកណ្ដាល​។​ជនរងគ្រោះ​ឈ្មោះ ស្រស់ ស្រ៊ន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សមត្ថកិច្ច​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​វេលា​ម៉ោង​១៧៖២០​ឈ្មោះ​ទូច​សុ​ផា​រី​កំពុង​ផឹកស្រា​បៀរ​ជាមួយ​បងប្អូន​នៅផ្ទះ​ឈ្មោះ ញ៉េប ទុន ផឹក​អស់​ស្រា​បៀរ​៥​កំប៉ុង ។ ពេលនោះ​ឈ្មោះ ស្រស់ ស្រ៊ន បាន​មកដល់​នៅពេលដែល​ឈ្មោះ​ទូច​សុ​ផា​រី​បានឃើញ​ឈ្មោះ​ស្រស់​ស្រ៊ន​ភ្លាម​ក៏​នឹកឃើញ​ដល់​ឈ្មោះ​ស្រស់​ស្រ៊ន​ធ្លាប់​និយាយដើម​តិះដៀល​ដល់​គ្រួសារ​ខ្លួន​។​

​ពេលនោះ​ក៏បាន​កើត​ចិត្ត​គុំ​គួ​ន​រួច​ក្រោក​ឡើង​យក​កែវ​របស់ខ្លួន​កំពុង​ផឹកស្រា​បៀរ​នោះ​ស្ទុះ​វាយ​ទៅលើ​ឈ្មោះ​ស្រស់​ស្រ៊ន​ត្រូវចំ​ក្បាល​បណ្ដាល​ឱ្យឈ្មោះ​ស្រស់​ស្រ៊ន​បែកក្បាល​ហូរឈាម​យ៉ាងខ្លាំង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម