សម្តេច ស ខេង ប្រាប់​អាល្លឺម៉ង់​រឿង​ក្រុមប្រឆាំង​បំផុស​ចលនា​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​

462
ចែករម្លែក

.​កម្ពុជា​សំណូមពរ​ដល់​ភាគី​អាល្លឺម៉ង់​ពិនិត្យ​លទ្ធភាព​ទិញ​កា​បោ​ន​ដើម្បី​រក្សា​ធនធានធម្មជាតិ​

ដោយ:មុនី​រ័ត្ន/​​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជម្រាបជូន​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ អំពី​សកម្មភាព​របស់​ក្រុម​ជន​ក្រៅច្បាប់​មួយ​ក្តាប់​តូច ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​ភាពវឹកវរ តាមរយៈ​ការ​បំផុស​ឲ្យ​មាន​ចលនា​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្នុង​ចេតនា​ទុច្ចរិត​ពិសពុល​ឈានទៅ​បំផ្លិចបំផ្លាញ​សុខសន្តិភាព​របស់​ប្រជាជន និង​សង្គមជាតិ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន​។

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួមគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សន្តិភាព​ដែល​បានមក​ដោយ​លំបាក ដើម្បី​ធ្វើយ៉ាងណា​បង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា មានឱកាស​បន្ត​ការអភិវឌ្ឍ និង​វឌ្ឍនភាព​កាន់តែ​ជឿនលឿន​ថែមទៀត​។​

ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​អ​អំឡុង​ពេលដែល​សម្តេច​បា​ន​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃទី ២៤ ខែកញ្ញា​ដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ ដោយបាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជា​សមាជិកសភា​សហព័ន្ធ​របស់​អាល្លឺម៉ង់ ព្រមទាំង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។​

តប​តាម​ការអញ្ជើញ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃទី ២៤ ខែកញ្ញា​ដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ ដោយបាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជា​សមាជិកសភា​សហព័ន្ធ​របស់​អាល្លឺម៉ង់ ព្រមទាំង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។​

ជា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ មាន​ដូចតទៅៈ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ លើ​ការពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ក្នុង​ភាពជា​ដៃគូ​រវាង​កម្ពុជា​-​អាល្លឺម៉ង់ និង​កម្ពុជា​-​សហភាព​អឺរ៉ុប ដែល​ក្នុងនោះ​រួមមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការស្វែងរក​ការគាំទ្រ​ទៅលើ​កិច្ចការ​នយោបាយ ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការងារ​លើកកម្ពស់​សិទ្ធិ​មនុស្ស ការអភិវឌ្ឍ​លើ​វិស័យ​សំខាន់​នានា ដូចជា អប់រំ សុខាភិបាល ការគ្រប់គ្រង​ព្រៃឈើ និង​ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជាដើម​។​

ទន្ទឹមនេះ ពាក់ព័ន្ធ​នឹង​ការងារ​ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន ភាគី​កម្ពុជា​បាន​សំណូមពរ​ដល់​ភាគី​អាល្លឺម៉ង់ ពិនិត្យ​លទ្ធភាព​ទិញ​កា​បោ​ន​ពី​កម្ពុជា ដែល​នេះ​គឺជា​យន្តការ និង​ជាការ​រួមចំណែក​មួយ​ដ៏​មាន​សារៈសំខាន់ ក្នុងការ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សម្បត្តិ និង​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

មួយវិញទៀត ភាគី​កម្ពុជា​ក៏បាន​សំណូមពរ​ភាគី​អាល្លឺម៉ង់ ពិនិត្យ​លទ្ធភាព និង​សិក្សា​បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ផ្លូវការ​រវាង​ភាគី​ទាំងពីរ លើ​ការងារ​អាទិភាព​ជាក់ស្តែង​មួយចំនួន ដូចជា ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ការផ្លាស់ប្តូរ​ទស្សនកិច្ច ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​សន្តិសុខ និង​ការចែករំលែក​បទពិសោធ​ន៍​កំណែទម្រង់​វិមជ្ឈការ​។​

ក្រៅពី​ជំនួប​ពិភាក្សា​ខាងលើនេះ គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​សិក្សា​អំពី​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ទាំង​នៅ​ថ្នាក់​រដ្ឋ​សហព័ន្ធ ថ្នាក់ស្រុក និង​ថ្នាក់ឃុំ ដើម្បី​ស្វែងយល់​អំពី​ការគ្រប់គ្រង ការរៀបចំ ការប្រព្រឹត្តទៅ​នៃ​ឋានានុក្រម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​រចនាសម្ព័ន្ធ សិទ្ធិ តួនាទី និង​ភារកិច្ច ដែល​ថ្នាក់រដ្ឋបាល​នីមួយៗ​ទទួលខុសត្រូវ និង​ការផ្តល់​សេវាសាធារណៈ​ចាំបាច់​នានា ដូចជា សេវា​អប់រំ សុខាភិបាល ការគ្រប់គ្រង​កាកសំណល់ និង​ការគ្រប់គ្រង​ព្រៃឈើ ធនធានធម្មជាតិ​។​ល​។​

​នៅក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះដែរ គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ក្នុង​បរិយាកាស​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង ដោយ​ក្នុងនោះ សម្តេច​ក្រឡាហោម ស ខេង ប្រធាន​គណៈប្រតិភូ​បាន​ជម្រាបជូន​អំពី​សភាពការណ៍​ទូទៅ និង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ ដែល​មក​ដល់ពេលនេះ​សម្រេចបាន​សមិទ្ធផល​សេដ្ឋកិច្ចសង្គម​ធំៗ​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្រោម​លក្ខខណ្ឌ​អំណោយផល​នៃ​សន្តិភាព​ពេញបរិបូរណ៍​ទូទាំងប្រទេស​៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ