​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស

292
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​កាលពី​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​ឃាត់ខ្លួន​បុរស​នោះ​នៅក្នុង​ក្រុង​សៀមរាប​ខេត្តសៀមរាប​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ភឹង​ចិន្តា​រ៉េត​ស្នងការរង​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ​ហួ​ខួច​អាយុ​៣៥​ឆ្នាំ​មុខរបរ​បុគ្គលិក​លក់​ភេសជ្ជៈ​ខា​រ៉ា​បាវ​ទីលំនៅ​បន្ទប់​ជួល​ភូមិ​ជន្លង់​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​។​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

គឺ​ឆក់​កាបូប​ជនរងគ្រោះ​ឈ្មោះ​សុខ​ជី​លី​ញ​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​កាឡាក់ស៊ី​។​បន្ទាប់ពី​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៩ កន្លងទៅ​៕S/

​រូប​ថ​តៈ​សមត្ថកិច្ច​សៀមរាប​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងករណី​អំពើ​លួច​មាន​ស្ថាន​ទំងន់ទោស (​គូលែន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម