រថយន្ត​ព្រូ​ស ​បើក​បុក​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ត្រង់ចំណុច​ស្តុ​ប​បែក​ជា​បួន ​របួសស្រាល​ប្តី​ប្រពន្ធ​ពីរ​នាក់​

324
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា:ភ្នំពេញ​: ​រថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ស្គុ​ប​ពី ត្រង់ចំណុច​ស្តុ​ប​បែក​ជា​បួន​ បណ្តាល​ឲ្យ​ប្ដី​ប្រពន្ធ​ពីរ​នាក់​រងរបួស​ស្រាល​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រា​តត្រឈានចូល​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​ស្តុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​កែង​នឹង​ផ្លូវ​ម៉ៅ​សេទុង​ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​ប្ដី​ប្រពន្ធ​ពី​រនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្គុ​ប​ពី​ពណ៌​ក្រហម​ពាក់ផ្លាក​លេខ​ភ្នំពេញ 1FX-1417​ធ្វើដំណើ​រតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង ខ​ណៈមកដល់​ពាក់កណ្ដាល​ស្តុប​ចំណុចកើតហេតុ​ខាងលើ​ក៍មាន​រថយន្ត​តូ​យូ​តា​ព្រូស​មួយគ្រឿង​ពណ៌​ក្រហម​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2X-9442​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​លិច​ក៍បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ប្តី​ប្រពន្ធ​ពីរ​នាក់​ដួល​បោក​នឹង​ថ្នល់​រង​បួស​រលាត់​ដៃជើង​តិចតួច​។

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​កន្លែងកើតហេតុ​ឲ្យ​ភាគី​ទាំងសងខាង​ធ្វើកា​រសម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕Ha​

ទីតាំងផ្សាយពាណិជ្ជកម្ម