រឿង “​មន្ត​ស្នេហ៍​លេខា​” ដែល​តារា​សម្តែង ភិន សុ​ដា​លី ជា​តួឯក​ជាប់​ជា​រឿង​ខ្លាំង​

1652
ចែករម្លែក

(​ភ្នំពេញ​)៖ រឿង “​មន្ត​ស្នេហ៍​លេខា​” ដែល​តារា​សម្តែង ភិន សុ​ដា​លី​ធ្វើជា​តួឯក​ស្រី​នោះបាន​ជាប់​ជា​រឿង​ខ្លាំង​លំដាប់​លេខ​រៀង​ទី​១៤​ក្នុង​ចំ​​ណោម​រឿង​ជាច្រើន​ក្នុង​ឆ្នាំ​២០១៧ ខណៈ​រឿងនេះ​ត្រូវបាន​មហាជន​សរសើរ​ទាំង​សម្តែង​និង​ឈុត​ឆាក​ទាញអារម្មណ៍​ទស្សនិកជន​ជក់ចិត្ត​។​

​តាម​របាយការណ៍​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​វាយតម្លៃ​លើ​ខ្សែភាពយន្ត​របស់​ស្ថានីយទូរទស្សន៍ បាន​បង្ហាញថា​ខ្សែភាពយន្ត​របស់​ផលិតកម្ម​​មហាហង្ស​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​សប្បាយ គឺ រឿង “​មន្ត​ស្នេហ៍​លេខា​”​បាន​ទាញយក​ទស្សនិកជន​ច្រើន​ទស្សនា​ហើយ​សរសើរ​ថា​​រឿងនេះ​ល្អ​មែនពិត​មែន​។

តារា​ស្រី​តួឯក​ក្នុង​រឿងនេះ ភិន សុ​ដា​លី​ស បាន​ប្រាប់ថា នៅពេល​ឃើញ​រឿង​របស់​នាង​មួយ​នេះ​ទទួលបាន​ភាពជោគជ័យ​ជាមួយ​មហាជន​​កោតសរសើរ​នោះ នាង​មាន​អារម្មណ៍​សប្បាយចិត្ត​គ្មានអ្វី​ផ្ទឹម ។ ប៉ុន្តែ​សម្រាប់​នាង​វាយតម្លៃ​ខ្លួន​ថា ការសម្តែង​នៅមានកម្រិត​ឡើយ​ដោយ​ចង់​សម្តែង​និង​បញ្ចេញ​សមត្ថភាព​ឱ្យ​ខ្លាំង​ជាង​នេះ​តទៅទៀត​។ នៅពេល​ឃើញ​រឿង​របស់​នាង​មួយ​នេះ ទទួល​ការសរសើរ​ខ្លាំង​នោះ​នាង​ក៏​​ចង់ឱ្យ​រឿង​ដែល​ត្រូវ​ថត​ក្រោយៗ​នេះ​ទៀត កាន់តែ​សម្តែង​ខ្លាំង​ជាង​មុន​និង​ចង់​លេង​ឱ្យដល់​កម្រិត​ដូច​បណ្តា​បរទេស​មិនឱ្យ​ចាញ់​គេ​​ឡើយ​។​

​អ្នកនាង ភិន សុ​ដា​លី​ស បាន​និយាយថា រឿងនេះ​ទទួល​ផលិតផល​ល្អ ប៉ុន្តែ​មិនមែនជា​ស្នាដៃ​របស់​ផលិតកម្ម​មហាហង្ស​នោះទេ​ប៉ុន្តែ​វា​ការ​​សហការគ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ ដោយ​មហាហង្ស​គ្រាន់តែ​ជា​ផលិត​ជំនួស Sabay ហើយ​អ្នកដឹកនាំ​ទាំងពីរ​ជា​អ្នក​ជ្រើសរើស​តួ​ជាមួយ​​គ្នា​នោះ នាង​ក៏បាន​សំណាង​ផងដែរ ដោយ​ជាប់​ជា​តួ​ស្រី​ក្នុង​រឿង​ផងដែរ​។

​លោក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស បាន​បញ្ជាក់ថា​ផ្ទៃរឿង​ទាំងមូល​របស់​ក្រុមហ៊ុន​ដៃគូ​របស់លោក​ប៉ុណ្ណោះ​ចំណែក​ការដឹកនាំ​​ដើម្បីឱ្យ​ដំណើរ​សាច់រឿង​ចេញមក​បាន​នោះ គឺ​ក្រុមការងារ​អ្នកដឹកនាំ​រឿង​របស់លោក​បាន​ខំប្រឹង មិន​ចាញ់​រឿង​ផ្សេងៗ ទើប​រឿង “​មន្ត​ស្នេហ៍​លេខា​” ទទួលបាន​រស់ជាតិ​ថ្មី​និង​ប្លែក ជាមួយ​ការទិញ​សិទ្ធិ​ដាក់​បញ្ចាំង​លើ​ទូរទស្សន៍ PNN ជូន​ដល់​មហាជន​យើង​។

​រឿងនេះ​បាន​ទាក់ទាញ​មហាជន​បាន​ចំនួន​១០​ភាគរយ ហើយ​ក្នុងចំណោម​២០​ភាគ​ដែល​បញ្ចាំង​រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៨​យប់ ដោយ​រំពឹងទុក​ថា ភាពយន្ត​នឹង​កាន់​តែមាន​ទស្សនិកជន​ទស្សនា​ច្រើនឡើង​នៅពេល​សាច់​ជិត​បញ្ចប់រឿង​នាពេល​ខាងមុខនេះ​៕ ​ដោយ ៖បូរិន

ទីតាំងផ្សាយពាណិជ្ជកម្ម