ធនាគារជាតិនៃកម្ពុជា រៀបចំ កម្មវិធី បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ

351
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodia Fintech Day) ត្រូវបានរៀប ចំធ្វើ អោយប្រសើរឡើង ដើម្បីផ្ដល់ឱកាសដល់តំណាងរដ្ឋាភិបាល អ្នករៀបចំគោលនយោ បាយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៅកម្ពុជា ព្រម ទាំងកាលានុវត្ភភាពនិងបញ្ហាប្រឈមនៃការលើកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ។ កម្មវិធីនេះ ប្រព្រឹត្តទៅ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃពុធ ទី០២ តុលា ២០១៩ ក្រោមអធិបតីភាព លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីធនាគារជាតិនៃកម្ពុជា តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងធនាគារកណ្តាលថៃ ធនាគារកណ្តាលកូរ៉េ និងអាជ្ញាធររូបិយវត្ថុសឹង្ហបុរី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ សរុបប្រមាណ៣៥០នាក់។

លោកស្រី នាវ ច័ន្ទថាណា បានមានប្រសាសន៍​ថា វឌ្ឍនភាពសំខាន់ៗ ដែល ធនាគារជាតិនៃ កម្ពុជា សម្រេចបានបន្ទាប់ពីវេទិកា បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូង ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១៧ និងសារសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកំពុង ត្រូវ បានប្រើប្រាស់ ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុ កាន់តែប្រសើរឡើងនាពេលបច្ចុប្បន្ន។

លោកស្រីទេសាភិបាលរង បន្តសង្កត់ធ្ងន់ពីតួនាទីសំខាន់ ដែលនវានុវត្តន៍បានចូល រួម លើកកម្ពស់ប្រសិទ្ធភាព ក្នុងប្រព័ន្ធទូទាត់ និងការរក្សាឱ្យបានតុល្យភាពរវាងនវា នុវត្តន៍ និងស្ថិរភាព ដែលធនាគារជាតិនៃកម្ពុជា និយ័តករត្រូវបំពេញ ដើម្បីការពារ ផលប្រយោជន៍អតិថិជន និងរក្សាទំនុកចិត្តសាធារណជន លើវិស័យហិរញ្ញវត្ថុ។ លោកស្រីបានបន្ថែមថា ព័ត៌មាន និងចំណេះដឹងដែលទទួលបានពីកម្មវិធីនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់អ្នករៀបចំគោលនយោបាយ និងអាជ្ញាធរ ក្នុងការសែ្វងយល់កាន់តែច្បាស់ អំពីស្ថានភាពនៃការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុង សកលលោក និងក្នុងប្រទេសកម្ពុជា និងរៀបចំគោលនយោបាយ ព្រមទាំងបទ ប្បញ្ញត្តិកាន់ តែប្រសើរ ក្នុងការគាំទ្រដល់ការរីកចម្រើននៃ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅ កម្ពុជា។

សូមរំលឹកថា កម្មវិធី «បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodia Fintech Day)» ត្រូវបានរៀប ចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារ អភិវឌ្ឍអាស៊ី ក្រោមគំនិតផ្តួចផ្តើមធុរកិច្ចមេគង្គ (Mekong Business Initiative) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodia Fintech Day) ដោយមានការចួលរួមឧបត្ថម្ភពី គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ (សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគម ហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ធនាគារភ្នំពេញពាណិជ្ជ ធនាគារស្ថាបនា ធនាគារ វឌ្ឍនៈអាស៊ី ធនាគារប្រៃសនីយ៍កម្ពុជា ធនាគារឯកទេសវីង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រឹត និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់)។

ក្នុងនោះដែរ ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សា រួមមាន៖ បច្ចុប្បនភាពនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ, បទពិសោធក្នុងការរៀបចំគោល នយោបាយគាំទ្រ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងផ្នែកផ្សេងៗនៃវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរួមមាន៖ បច្ចេកវិទ្យា Blockchain, បច្ចេកវិទ្យា Artificial Intelligence និងបច្ចេកវិទ្យា Cloude ជាដើម៕