ជប៉ុន​ចាត់ទុក​ចិន​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ខ្លាំង​ជាង​កូរ៉េខាងជើង​

501
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​បង្កើន​ការចំណាយ​ការពារជាតិ​រហូត​មួយ​ភាគ​ដប់​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​កន្លងមកនេះ​ដើម្បី​ទប់ទល់​នឹង​ការធ្វើ​ទំនើបកម្ម​ផ្នែក​យោធា​របស់​ប៉េកាំង​និង​ព្យុងយ៉ាង​រួមទាំង​ការការពារ​ប្រឆាំងនឹង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង​បានធ្វើកា​របាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ជា​បន្តបន្ទាប់​ដែល​ទីក្រុង​តូ​ក្យូ​ជឿថា​សបញ្ជាក់​ច្បាស់​ថា ព្យុងយ៉ាង​កំពុង​អភិវឌ្ឍ​គ្រាប់​មី​ស៊ី​ល​ដើម្បី​ទម្លុះ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​អាកាស Aegis របស់ខ្លួន​។​

​ប៉ុន្តែ​វត្តមាន​ច្រើនឡើង​របស់​ចិន​កំពុង​បង្កឱ្យមាន​ការព្រួយបារម្ភ​នៅ​ទូទាំង​សមុទ្រ​ជប៉ុន នេះ​បើ​យោងតាម​ឯកសារ​ពិនិត្យឡើងវិញ​អំពី​ផែន​ការពារជាតិ​ប្រចាំឆ្នាំ​របស់​ទីក្រុង​តូ​ក្យូ​ដែល​គូសបញ្ជាក់​ពី​របៀប​ដែល​ទីក្រុង​ប៉េកាំង​បញ្ជូន​ការ​ល្បាត​តាម​សមុទ្រ​និង​អាកាស​របស់ខ្លួន​នៅ​ជិត​កោះ​អូ​គី​ណា​វ៉ា​ភាគ​ខាងលិច​របស់​ជប៉ុន​និង​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​។​

​ចិន​តែងតែ​បដិសេធ​ការព្រួយបារម្ភ​អំពី​ការចំណាយ​និង​ចេតនា​យោធា​របស់ខ្លួន​រួមទាំង​ការបង្កើន​វត្ត​មាននៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​ហើយ​ទទូចថា​ខ្លួន​គ្រាន់តែ​ចង់បាន​ការអភិវឌ្ឍ​ដោយ​សន្តិភាព​ប៉ុណ្ណោះ​។​

​ឯកសារ​ស​ស្តីពី​ការការពារ​ជាតិ​របស់​ជប៉ុន​បានសរសេរថា ការ​ល្បាត​របស់​ចិន​នៅក្នុង​ដែនទឹក​និង​អាកាស​នៅ​ជិត​ទឹកដី​ជប៉ុន​គឺជា “​ការព្រួយបារម្ភ​សន្តិសុខ​ជាតិ​”​។​

​ជប៉ុន​កំពុង​ព្យាយាម​ដើរ​ពីមុខ​ការធ្វើ​ទំនើបកម្ម​យោធា​យ៉ាង​ឆាប់រហ័ស​របស់​ចិន ដោយ​ទិញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដែល​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​និង​អាវុធ​ទំនើបៗ​ដទៃទៀត​។​

​នៅក្នុង​សំណើ​ថវិកា​ចុងក្រោយ​របស់ខ្លួន យោធា​ជប៉ុន​បាន​ស្នើសុំ​ប្រាក់​ចំនួន ១ ពាន់​លាន​អឺរ៉ូ​ដើម្បី​ទិញ​យន្តហោះ​បំបាំងកាយ Lockheed Martin F-35 ចំនួន ៩ គ្រឿង​។ យន្ដហោះ​បំបាំងកាយ កាំជ្រួច​មី​ស៊ី​ល​ស្ទាក់ចាប់​ដែល​ផលិត​ដោយ​អាម៉េរិក​និង​ឧបករណ៍​ផ្សេងទៀត​គឺជា​ផ្នែក​មួយ​នៃ​ការស្នើ​បង្កើន​ចំណាយ​លើ​វិស័យ​ការពារជាតិ​ចំនួន ១,២ ភាគរយ​៕ ដោយ៖ កញ្ញាដាលីស

ចិនឥឡូវកាន់តែបញ្ជូននាវានិងយន្តហោះទៅល្បាតជិតកោះអូគីណាវ៉ារបស់ជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម