ចុ​ម​! ប្រហែល​ឃើញ​ទំនង​ពេក នារី​ទេសចរ​ស្រាត​ននលគក ហើយ​ត្រដុស​នឹង​សិលា​ពិសិដ្ឋ ធ្វើឱ្យ​ប្រជាជន​ថៃ​ផ្ទុះ​កំហឹង​

1671
ចែករម្លែក
  • 119
    Shares

នារី​ទេសចរ​ស្រី​ម្នាក់ បានធ្វើឱ្យ​ប្រជាជន​នៅលើ​កោះ​លំហែកាយ​មួយ​ស្ថិតក្នុង​ប្រទេស​ថៃ​ផ្ទុះ​កំហឹង បន្ទាប់ពី​នារី​រូបនោះ “​ប្រមាថ​” សិលា​ពិសិដ្ឋ​ដែលមាន​រាង​ដូច​លិង្គ​។​

​នារី​សម្បុរ​ទង់ដែង​រូបនោះ​ត្រូវគេ​ប្រទះឃើញ​ស្រាត​ននលគក ហើយ​យក​ខ្លួនប្រាណ​ទៅ​ត្រដុស​ប្រលោម​សិលា​ហ៊ី​ន តា (Hin Ta)​ឬ​ថ្ម​លោក​​តា (Grandfather Rock) នៅលើ​កោះ​សា​មុយ (Samui) កាលពី​ថ្ងៃទី​១២ ខែមីនា​។

​អ្នកស្រុក​មានជំនឿថា សិលា​ពិសិដ្ឋ​នេះ​ត្រូវបាន​សណ្ឋិត​ដោយ​វិញ្ញាណ​បុរស​ចំណាស់​ម្នាក់​។

​កាលពី​ថ្ងៃទី​១៣ ខែមីនា ប៉ូលិស​នៅលើ​កោះ​នេះ​បាន​បញ្ជាក់ថា​ពួកគេ​ពិតជា​ទទួលបាន​ពាក្យបណ្តឹង​ប្តឹង​ភ្ញៀវទេសចរ​អាក្រាត​​ខាងលើ​ប្រាកដ​មែន ហើយ​ពេលនេះ​កំពុងបើក​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ស្ត្រី​នោះ​៕​ដោយ​៖ ខុម​