ទាហាន​ក្លាហាន​ប្រថុយ​ជីវិត​ប្រលែង​លេង​នឹង​ស្ដេច​ពស់វែក​យ៉ាង​ធំ​គួរឱ្យ​ព្រឺព្រួច​

536
ចែករម្លែក

​រូបភាព​វីដេអូ​ឃ្លី​ប​គួរឱ្យ​ព្រឺព្រួច​ទាំងនេះ បង្ហាញ​ពី​សកម្មភាព​ទាហាន​អង់អាច​ក្លាហាន​ម្នាក់​ប្រលែង​លេង​នឹង​ស្ដេច​ពស់វែក (King Cobra) ដោយ​មិន​ខ្លាចញញើត មុនពេល​ចាប់​សង្កត់​ក្បាល​របស់​វា​ប្រកបដោយ​ភាពគ្រោះថ្នាក់​។

moment Malaysian soldier

ទាហាន​ម៉ាឡេស៊ី ខាងលើ​បាន​ប្រលែង​លេង​នឹង​ពស់​អ​សិរ​ពិស​នេះ​យ៉ាងយូរ ទម្រាំ​ចាប់​សង្កត់​ក្បាល​វា​បាន ហើយ​ញញឹម​ដាក់​កាមេរ៉ា​ដោយ​មោទនភាព​។​​វីដេអូ​ឃ្លី​ប​ថត​បាន​នៅតាម​ផ្លូវលំ​ដែល​ទំនងជា​ស្ថិតក្នុង​ចម្ការ​ដូងប្រេង​ប៉ុន្តែ​មិន​នៅទីណា​ឱ្យ​ប្រាកដ​នេះ​បានធ្វើឱ្យ​អ្នកមើល​មិនតិច​ទេ​ព្រឺ​សម្បុរ ក្រោយពី​ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​។

moment Malaysian soldier

អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាងច្រើន​បាន​បង្ហោះ​ចែករំលែក​វីដេអូ​ឃ្លី​ប​នេះ​តៗ​គ្នា​ព្រោងព្រាត​។​ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ធ្វើ​ត្រាប់​តាម​បុរស​នេះ​ដើម្បី​តែ​ភាពល្បីល្បាញ​ឡើយ​ព្រោះ​ពិស​របស់​វា​ពិតជា​សាហាវ​នេះ​ដែល​អាចធ្វើឱ្យ អ្នកស្លាប់​បាន​ក្នុងពេល​មួយប៉ប្រិចភ្នែក​៕ ប្រែ​សម្រួលៈ ខុម

moment Malaysian soldier

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ