​ឃាត់ខ្លួន​អតីត​សង្ឃ​ចំណាស់​ម្នាក់​ពីបទ​ប្រទូស្ត​កេរ្តិ៍​កុមារី​អាយុ​១២​ឆ្នាំ​

268
ចែករម្លែក

ដោយ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​នគរបាល​ប្រឆាំង​ការជួញដូរ​បានសម្រេច​បញ្ជូន​អតីត​សង្ឃ​វ័យ​ចំណាស់​ទៅ​តុលាការ​នា​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៩​ក្រោយ​ឃាត់ខ្លួន​អស់​រយៈពេល​ពីរ​ថ្ងៃ​ក្នុងករណី​ប្រទូស្ត​កេរ្តិ៍​កុមារី​ម្នាក់​មាន​អាយុ​១២​ឆ្នាំ​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​បី​យប់​ជាប់ៗ​គ្នា​។

​លោកស្រី​ហួន​គឹម​ហេង​ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បានឱ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាដំបូង​ជា​ព្រះសង្ឃ​មានឈ្មោះ សេង​អ៊ឹម​អាយុ​៧១​ឆ្នាំ​ទើប​បួស​បាន​៣​ឆ្នាំ​ប៉ុន​ណោះ​។​ស្នាក់អាស្រ័យ​នៅ​វត្ត​គិរី​ប​ក្យ​ណា​ថេ​រាម​ក្នុងភូមិ​រណែង​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា​។​ដោយ​ត្រូវ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២​តុលា​ក្រោយ​មាន​ពាក្យបណ្តឹង​ពី​គ្រួសារ​កុមារី​រងគ្រោះ ។

​លោកស្រី​ស្នងការរង​បន្តថា​ដើមទង​ដែល​មុន​ឈានដល់​ការចាប់​ឃាត់ខ្លួន​សង្ឃ​នេះ​ព្រោះតែ​នៅ​អំឡុង​ថ្ងៃ​កាន់បិណ្ឌ​ក្នុង​ថ្ងៃទី​២៦,២៧,២៨​ខែកញ្ញា​ជនសង្ស័យ​(​ពេល​នៅ​ជាស​ង្ឃ​)​បានឱ្យ​កុមារី​រងគ្រោះ​និង​ក្មេងៗ​បី​បួន​នាក់​ទៀត​ដែល​ស្នាក់នៅ​ក្នុង​វត្ត​ព្រោះ​ពួកគេ​សុ​ទ្ឋ​ជា​ក្មេង​កំព្រា​ឪពុកម្តាយ​រើ​កន្លែងដេក​ពី​សាលា​ចាន់​ទៅ​ដេក​នៅ​សា​ឡុំ​វិញ​ដោយ​ថា​នៅ​សាលាឆាន់​មាន​មនុស្សម្នា​ច្រើន​ដ្បិត​ជា​រដូវ​បុណ្យទាន​។​

​ខណៈ​ក្មេងៗ​កំពុង​លង់លក់​ក្នុង​ដំណេក​ជនសង្ស័យ​បាន​លួច​ទៅធ្វើ​សកម្មភាព​លូក​ស្ទាប​លើ​រាងកាយ​ក្មេងស្រី​និង​បាន​គំរាម​មិន​ឲ្យ​និយាយប្រាប់​អ្នកណាម្នាក់​ឡើយ​។​តែ​នៅ​យប់​ដំបូង​នេះ​ជនសង្ស័យ​ធ្វើ​សកម្ម​ភាពមិន​បានសម្រេច​នោះទេ​។

​ប្រភព​បន្តថា​ដល់​យប់​ថ្ងៃទី​២៧​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទង្វើ​នេះ​ម្តងទៀត​និង​បាន​ព្យាយាម​យក​ប្រដាប់ភេទ​របស់ខ្លួន​ទៅ​ស៊ក​ប​ញ្ជូ​ល​កេរ្តិ៍​ភេទ​របស់​ក្មេងស្រី​។​តែ​អាចមកពី​វ័យចាស់​ជរា​ពេក​ទើប​មិន​ដំណើរការ​រួច​ក៏​ចាកចេញ​បាត់​ពី​កន្លែងកើតហេតុ​។​ដោយសារតែ​តណ្ហា​ដឹកមុខ​នៅ​យប់​ថ្ងៃទី​២៨​ជន​ល្មោ​ម​កាម​នេះ​បាន​ចូលទៅ​កន្លែងដេក​របស់​ក្មេងស្រី​រងគ្រោះ​ដើម្បី​សាកល្បង​ម្តងទៀត​។​នៅតែ​បរាជ័យ​ដូច​កាល​យប់​មុនៗ​ព្រោះតែ​អង្គ​ជាតិ​របស់ខ្លួន​ងាប់ស្តូក​ទៅហើយ​។​

​រំលង​បាន​ប្រមាណ​៣​ថ្ងៃ​បន្ទាប់ពី​មានការ​ប៉ុនប៉ង​ជាច្រើនលើក​មិនបាន​សម្រេច​ជនសង្ស័យ​ហាក់​មាន​ការមិនសប្បាយចិត្ត​និង​បាន​ដេញ​ក្មេងៗ​រួម​និង​ក្មេងស្រី​រងគ្រោះ​ចេញពី​វត្ត​លែងឱ្យ​ស្នាក់នៅ​។​ដូច្នេះ​ដោយបាន​រួច​ផុតពី​ក្រញាំ​បិសាច​តណ្ហា​ក្មេងស្រី​រងគ្រោះ​ក៏បាន​ទម្លាយ​រឿង​សង្ឃ​វ័យ​ចំណាស់​រំលោភបំពាន​រាងកាយ​របស់​នាង​ប្រាប់​ម្តាយមីង​នៅឯ​ភូមិ​។​

​ក្រោយ​ដឹង​រឿងហេតុ​នេះ​ភ្លាមៗ​ម្តាយមីង​ក្មេងស្រី​ក៏បាន​ប្តឹងទៅ​សមត្ថកិច្ច​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​ដោយឡែក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​និង​ទទួលស្គាល់ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទង្វើ​នេះ​មែន​។​៕S/​