បង្កើត​គណៈកម្មាធិការ​ទទួលបន្ទុក​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​-​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​

650
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​និង​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩​។​
​ ​គណៈកម្មាធិការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ដែលមាន​សមាសភាព​ចំនួន ២៦​រូប ដោយ​ក្នុងនោះ​មាន​ប្រធាន​មួយរូប , អនុប្រធាន ពីររូប , សមាជិក​ចំនួន ២១​រូប និង​លេខាធិការ​ចំនួន ពីររូប​។​

អគ្គបណ្ឌិតសភាចារ្យ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ(រូបឯកសារ)


​សមាសភាព​នៃ​គណៈកម្មាធិការ​នេះ​មានដូចជា​៖ ១- អគ្គបណ្ឌិតសភាចារ្យ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ជា​ប្រធាន​,២- លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​អនុប្រធាន​,៣- លោក វ​ង្សី វិស្សុត អនុប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ជា​អនុប្រធាន​,៤-​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ សមាជិក​,៥- លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សមាជិក​,៦-​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន សមាជិក​,៧- លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា សមាជិក​,៨- លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សមាជិក​,៩-​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សមាជិក​,១០-​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល សមាជិក​,១១-​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សមាជិក​,១២-​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សមាជិក​,១៣- លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សមាជិក​,១៤- លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សមាជិក​,១៥- លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សមាជិក​,១៦-​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សមាជិក​,១៧- លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សមាជិក​,១៨-​លោក អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាជិក​,១៩-​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ សមាជិក​,២០-​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​ទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក​,២១-​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ សមាជិក​,២២-​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៊ុន លើ​ត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ សមាជិក​,២៣-​លោក ញឹម ខេមរា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សមាជិក​,២៤-​លោក លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សមាជិក​,២៥-​លោក គង់ ម៉ា​រី ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខាធិការ​,២៦-​លោក ស៊ា​ង ផល្លា ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លេខាធិការ​។​


​គណៈកម្មាធិការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល មាន​តួនាទី និង​ភារកិច្ច​ដូចជា​៖​ធ្វើជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​។ ពិនិត្យ​និង​សម្រេច​លើ​ការរៀបចំ​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល ពិនិត្យ​និង​អនុម័ត​។ ពិនិត្យ​និង​វាយតម្លៃ​លើ​ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង​ការគំរាមកំហែង ព្រមទាំង​និន្នាការ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា ដើម្បី​តម្រង់ទិស​ការរៀបចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​ទាំងពីរ​ខាងលើ​។ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ប្រមូល​ធាតុ​ចូលក្នុង​ការរៀបចំ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​ទាំងពីរ​ខាងលើ​។ រៀបចំ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ជ្រាប​និង​ផ្តល់​ការណែនាំ តាម​ការចាំបាច់​។


​គណៈកម្មាធិការ​អន្តរក្រសួង​ទទួលបន្ទុក​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល មាន​ក្រុមការងារ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​និង​ក្រុមការងារ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ជា​សេនាធិការ​ក្នុងការ​បំពេញ​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​។​


​ក្រុមការងារ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល ត្រូវ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​។ ការបង្កើត​ក្រុមការងារ​នេះ ត្រូវ​កំណត់ដោយ​សេចក្តីសម្រេច​របស់​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​។​
​ក្រុមការងារ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ត្រូវ​ដឹកនាំ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។ ការបង្កើត​ក្រុមការងារ​នេះ ត្រូវ​កំណត់ដោយ​សេចក្តីសម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ