​នៅ​ឆ្នាំ​ក្រោយនេះ​កម្មករ​-​និយោជិត​មាន​ថ្ងៃ​ឈប់សម្រាក​ចំនួន​២២​ថ្ងៃ​

380
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​នៅ​ឆ្នាំក្រោយ ​ជា​ឆ្នាំ​២០២០​ខាងមុខនេះ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីប្រកាស​ថ្មី​ ដោយបាន​កំណត់​ថ្ងៃ​ឈប់សម្រាក​របស់​កម្មក​រ​ និយោជិត​ចំនួន​២២​ថ្ងៃ​វិញ​។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៤​ ខែតុលា​ឆ្នាំ​២០១៩ ​បានបញ្ជាក់​ពី​ការ​អនុ​ញ្ញា​តឱ្យ​កម្មករ និយោជិត​នៃ​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​ឈប់សម្រាក​ពី​ការងារ​ដោយមាន​ប្រាក់​ឈ្នួល​តាម​ប្រតិទិន​។​ក្នុងនោះ​មាន​ចំនួន​២២​ថ្ងៃ​នៅ​ឆ្នាំ​២០២០​ខាងមុខ​។​

គួរ​បញ្ជាក់ថា​ ក្នុង​បណ្តា​ឆ្នាំកន្លងមក ​កម្មករ​ និ​យោ​ជិ​តមាន​ថ្ងៃ​ឈប់សម្រាក​ចំនួន​២៨​ថ្ងៃ​។​ប៉ុន្តែ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​កែប្រែ​ថ្ងៃ​ឈប់សម្រាក​ក្នុងនេះ​បាន​កាត់បន្ថយ​ចំនួន​៦​ថ្ងៃ​ ទើប​នា​ឆ្នាំ​ក្រោយនេះ​កម្មករ និយោជិត​មាន​ថ្ងៃ​ឈប់សម្រាក​មក​ត្រឹម​២២​ថ្ងៃ​វិញ​៕S/Ha

នៅ​ឆ្នាំ​២០២០​ខាងមុខ​កម្មករ​-​និយោជិត​មាន​ថ្ងៃ​ឈប់សម្រាក​ត្រឹម​២២​ថ្ងៃ​វិញ​(​រូប​៖​ដេប៉ូ​)