​នារី​ម្នាក់​បើករថយន្ត​ជ្រុល​បុក​ចូល​ផ្ទះ​វី​ង​រង​ការខូចខាត​យ៉ាងដំណំ​

264
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​ម្នាក់​បើករថយន្ត​ម៉ាក​តូ​យូ​តា​Rush​បត់​ឆ្លងផ្លូវ​ជាន់​ហ្គ័​រ​ច្រឡំ​ថា​ជាន់​ហ្វ្រាំង​ជ្រុល​ទៅបុក​ផ្ទះ​វី​ង​វេរ​លុយ​ខូចខាត​ទ្វារ​ដែក​ចំនួន​បី​ផ្ទាំង​។​ចំណែក​រថយន្ត​ខូចខាត​យ៉ាងដំណំ​ផ្ទប់​ជាប់​ទៅមុខ​លេង​រួច​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​វី​ង​តាម​បណ្តោយ​ផ្លូវ​៣៣៦​កែង​និង​ផ្លូវ​២៥៥​ក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​សមត្ថ​កិ​ច្ខ​មូលដ្ឋាន​បាន​ចុះ​មកដល់​បានឱ្យ​ភាគី​ទាំងសងខាង​ស​ម្រួ​ប​សម្រួល​គ្នា​ដោ​ភាគី​ម្ចាស់ផ្ទះ​ទាមទា​សំណង​ចំនួន​៦០០​ដុល្លារ​ដោយ​ខាង​ភាគី​រថយន្ត​សូម​ត្រឹម​៤០០​ដុល្លារ​ដោយ​ធ្វើ​ចរចារ​គ្នា​អស់​រយៈពេល​ជិត​ពីរ​ម៉ោង​ទើប​ម្ចាស់ផ្ទះ​ព្រម​ទទួល​សំណង​៤០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕S/​