តារាសម្តែង ស្រេង ឈាងឡេង ដណ្តើមបានតំណែងតួឯកលើក ដំបូង

467
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
តារាសម្តែងវ័យក្មេងនិងជាអ្នកជំនួញដីធ្លីមួយរូប លោក ស្រេង ឈាងឡេង ត្រូវ បានអ្នកសិល្បៈដូចគ្នាសរសើរថា លោកប្រឡូកក្នុងវិស័យសិល្បៈមិនទាន់បាន ប៉ុន្មានផង ស្រាប់តែទទួលបានជោគជ័យបណ្តើរៗហើយ។ ថ្មីៗត្រូវបានគេឃើញថា កំពុងតែបណ្តែតខ្លួននៅក្នុងភាពយន្តខ្នាតខ្លី ផងដែរ។

ភាពយន្តខ្នាតខ្លី រឿង «មើលងាយ» ដែលលោកកំពុងតែសម្តែងនេះ ត្រូវបានតួអង្គ មុខកូនកាត់ចិន ស្រេង ឈាងឡេង បង្ហើបថាជាសាច់រឿងដូចគ្នាស្ទើរតែ១០០ភាគរយ ទៅហើយ សម្រាប់ជីវិតរបស់លោក។ ក្នុងភាពយន្តនេះ លោកសម្ដែងជាតួឯកតែម្ដង ខណៈដែលការសម្ដែងជាតួឯកលើកដំបូងរបស់លោកក្រៅពីត្រូវសាច់រឿង ក៏ត្រូវគេ មើលឃើញពីទេពកោសល្យមិនចាញ់អ្នកមានបទពិសោធន៍កាន់ឆ្នាំ។ នេះជាស្នាដៃ ថ្មីដែលអ្នកជំនួញដីធ្លីវ័យក្មេង និងជានិស្សិតពេទ្យរូបនេះ រំលេចឡើង នៅក្នុងវិស័យ សម្ដែង។

តារាសម្តែងវ័យក្មេងរូបនេះ បញ្ជាក់ថា មូលហេតុដែលនាំអោយមានភាពយន្តរឿង “មើលងាយ” ហើយលោកបានសម្ដែងតួឯក គឺដោយសារក្រុមផលិតករមក សិក្សា ជីវិតជោគជ័យរបស់លោក ហើយដោយចាប់អារម្មណ៍ពីការតស៊ូផលិតករ ក៏ស្នើសុំចង ក្រងជាសាច់រឿង ដោយជ្រើសអោយលោកសម្ដែងជាតួឯកដោយផ្ទាល់។ ក្នុងសាច់ រឿងនេះ លោកថា ខ្លួនសម្ដែងចូលតួ ដោយសារតែនោះជាអតីតកាលរបស់ខ្លួន ជា ពិសេសនៅពេលរំលឹកដល់ការមាក់ងាយរបស់មនុស្សមួយចំនួន។ ភាពយន្តនេះ ជារឿងពិតរបស់ខ្លួន ប៉ុន្តែសាច់រឿងក៏ឆ្លុះបញ្ចាំងពីសង្គមទាំងមូលដែល ធ្លាប់រងការ មាក់ងាយផងដែរ ទើបលោកយល់ថាសាច់រឿងដែលខ្លួនសម្ដែង ជាការផ្ដល់ កម្លាំងចិត្ត ដល់អ្នកមិនទាន់ជោគជ័យ។ ភាពយន្តខ្លីនេះ នឹងដាក់បង្ហោះឆាប់ៗ ខណៈដែល ជំនួញ ដីធ្លី និង ជំនួញនាំចូល និងផលិតឱសថរបស់លោក ទទួលផ្លែផ្កា៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ