​មន្ត្រីរ​ខ្មែរ​១៥​នាក់​ទៀត​ទទួលបាន​ការបណ្តុះបណ្តាល​លើ​ការកសាង​សមត្ថភាព​នៅ​កូរ៉េ

436
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​១៥​នាក់​បន្ថែមទៀត​ត្រូវបាន​ជ្រើសរើស​ឱ្យទៅ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​ឆ្នាំ​ទី​២​នៃ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​៣​ឆ្នាំ​(២០១៨=២០២០)​។​ស្ដីពី​ការកសាង​សមត្ថភាព​លើ​ការតាមដាន​និង​វាយតម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​”​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១០៩(​រយៈពេល​១៣​ថ្ងៃ​)​។​

​សិក្ខាកាម​ទាំងអស់​គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​ដើម្បី​ជួយ​សម្រួល​ដល់​ការបណ្តុះបណ្តាល​នេះ​ការិយាល័យ​ក​យ​កា​ប្រចាំ​នៅ​កម្ពុជា​បានរៀបចំ​កម្មវិធី​តម្រង់ទិស​មុនពេល​ចេញដំណើរ​សម្រាប់​សិក្ខាកាម​ទាំងអស់​កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៩​។​ក្នុង​គោលបំណង​ផ្តល់ព័ត៌មាន​ចាំបាច់​មួយចំនួន​ទាក់ទង​ទៅនឹង​ការបណ្តុះបណ្តាល​ជីវិត​នៅ​ប្រទេស​កូរ៉េ​រឿងរ៉ាវ​សំខាន់ៗ​របស់​សមាគម​អតីត​កម្ម​សិក្ខា​ការី​កម្ពុជា​កូរ៉េ​ក៏ដូចជា​ក្រមសីលធម៌​នៃ​កម្មវិធី​បណ្តុះបណ្តាល​។​

ដោយមាន​បេសកកម្ម​គាំទ្រ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​ប្រទេស​ជា​ដៃគូ​ទីភ្នាក់ងារ​យ​កា​(KOICA-​ក​យ​កា​)​បាន​អញ្ជើញ​សិក្ខាកាម​ដែលមាន​ទេពកោសល្យ​ពី​ប្រទេស​កម្ពុជា​និង​ជួយ​ពួកគេ​ឲ្យ​ទទួលបាន​នូវ​ជំនាញ​និង​ប្រព័ន្ធ​ចំណេះដឹង​ដែល​នឹង​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សូម​រំលឹកថា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ទីភ្នាក់ងារ​យ​កា​(KOICA-​ក​យ​កា​)​បានផ្តល់​កម្មវិធី​បណ្តុះ​បណ្តាល​រយៈពេល​៣​ឆ្នាំ​(២០១៨=២០២០)​សម្រាប់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) និង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​។​

​គោលបំណង​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​គឺ​ដើម្បី​លើក​កំពស់​ការយល់ដឹង​ពី​សារៈសំខាន់​និង​ភាពចាំបាច់​នៃ​ការតាមដាន​និង​ការវាយតម្លៃ ,​បង្កើត​ស្តង់ដារ និង គំរូ​សម្រាប់​ការតាមដាន និង វាយតម្លៃ ,​ពង្រឹងសមត្ថភាព​មន្ត្រី​និង​ក្រុមការងារ​ដែល​ទទួលខុស​ត្រូវ​ការងារ​តាមដាន​និង​វាយតម្លៃ​ការអភិវឌ្ឍ​គម្រោង​,​ជា​មូលដ្ឋាន​ចំណេះដឹង​ក្នុងការ​បង្កើត​យន្តការ​ស្ថាប័ន​និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ការតាមដាន​និង​វាយតម្លៃ​,​ពង្រឹង​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​កូរ៉េ​។​

​តាមរយៈ​ការចែករំលែក​ចំណេះដឹង​និង​ជំនាញ​លើ​ការតាមដាន​និង​វាយតម្លៃ​និង​បង្កើត​បរិយាកាស​ដែល​អាច​លើកកម្ពស់​បន្ថែមទៀត​ដល់​ការវិនិយោគ​និង​គម្រោង​សហប្រតិបត្តិការ​ជាច្រើន​ទៀត​។​កម្មវិធី​បណ្តុះបណ្តាល​ឆ្នាំ​ទី​ពីរ​នេះ​មាន​គោលបំណង​លើក​កំពស់​សមត្ថភាព​វិជ្ជាជីវៈ​សម្រាប់​បង្កើត​ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ​ដែល​អនុវត្ត​ចំពោះ​វិស័យ​ជាក់លាក់​។​វគ្គ​បណ្ដោះ​បណ្ដាល​នេះ​នឹង​ផ្តោតលើ​អ្នកឯកទេស​លើ​វិស័យ​នីមួយៗ​។​

​មន្ត្រី​រាជរដ្ឋាភិបាល​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខាងលើ​បាន​ថ្លែងអំណរគុណ​ដល់ទី​ភ្នាក់ងា​រក​យ​កា​(KOICA-​ក​យ​កា​)​និង​រដ្ឋាភិបាល​កូរ៉េ​ដែល​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​បានបង្ហាញ​ពី​ការប្តេជ្ញា​ខ្ពស់​ក្នុងការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បី​ជំរុញ​ការកសាង​សមត្ថភាព​និង​ការយល់ដឹង​ឱ្យបាន​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ជាពិសេស​ការតាមដាន និង​វាយតម្លៃ​៕S/


ចំណងជើង​រូបថត​៖​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​១៥​នាក់​បន្ថែមទៀត​ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​ឆ្នាំ​ទី​២​នៃ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​៣​ឆ្នាំ​ស្ដីពី​ការកសាង​សមត្ថភាព​លើ​ការតាមដាន​និង​វាយតម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​”