ស្ត្រី​ម្នាក់​កំពុង​រុញ​ធុង​ការ៉េម ត្រូវ​រថយន្ដបុក​ពីក្រោយ​ស្លាប់​ភ្លាមៗ​

502
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​គួរ​ឲ្យ​អ​ណោ​ច​អ​ធ័​ម បន្ទាប់ពី​គាត់​រុញ​ធុង​ការ៉េម​កី​សុខៗ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​អូស​ជាច្រើន​ម៉ែត្រ រថយន្ត​បង្ក​បើក​គេច​បាត់ស្រមោល​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ត្រូវ និង​ថ្ងៃ​សៅរ៍ ទី​៥ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​ស្ត្រី​រងគ្រោះ​ខាងលើ មានឈ្មោះ ម៉ុក សារ៉ន អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​លក់​ការ៉េម​កី ស្នាក់នៅ​បន្ទប់​ជួល ជិត​ផ្លូវ​រថភ្លើង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ព្រែ​កលោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​។ ប្ដី​មានឈ្មោះ​ប៉ោក ឃឿន ស្នាក់នៅ​ជាមួយគ្នា​។​

​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​មួយគ្រឿង មិន​ចាំ​ម៉ាក បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅបុក ស្ត្រី​ម្នាក់​កំពុង​រុញ​ធុង​ការ៉េម​កី ចំ​ពីក្រោយ​ពេញទំហឹង​អូស​ធុង​ការ៉េម​និង​ស្ត្រី​រងគ្រោះ​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​។ ហើយ​រថយន្ត​បង្ករ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះទេ ព្យាយាម​បន្ថែម​ល្បឿន​បើក​រត់គេច​ដោយ​សុវត្ថិភាព បន្សល់ទុក​សព​រងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើ​កំណត់ហេតុ​រួច​ក​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម