ក្រុងព្រះសីហនុ​៖ ជនជាតិ​ចិន​ម្នាក់​ត្រូវ​ឃាតករ​បាញ់សម្លាប់​ទម្លាក់​ពីលើ​រថយន្ត​

481
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​រុញ​ទម្លាក់​ពីលើ​រថយន្ត ហើយ​មាន​ស្នាម​គ្រាប់កាំភ្លើង​នៅលើ​ទ្រូង​។ សាកសព​ត្រូវគេ​ទម្លាក់​មកលើ​ផ្លូវ​សាធារណៈ​វិថី​សេ​តេ ម្តុំ​ជិត​ផ្លូវ​ចូល​សាលា​ឡាយ​ហ្វ៍​ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​៦​ខែតុលា ​ឆ្នាំ​២០១៩​នេះ​។​

​ភ្លាមៗ​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងចំណោម​បក្ខពួក​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​កំពុងបើក​ការស្រាវជ្រាវ​រក​មូលហេតុ និង​ជន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​/Ha