​អភិបាលរង​ខេត្ត​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ករណី​ចាប់ជំរិត​១០​នាក់​នៅក្នុង​មន្ទីរពេទ្យ​

230
ចែករម្លែក

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០១៩​លោក​ម៉ាង​ស៊ី​ណេ​ត​អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​បុរស​ជនជាតិ​ចិន​ចំនួន​១០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​។​បន្ទាប់ពី​ពួកគេ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ជួយសង្គ្រោះ​ពី​ការចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​ពី​សំណាក់​ជនសង្ស័យ​ជន​ជាតិចិន​មួយក្រុម​ដូចគ្នា ។

​សូមបញ្ជាក់ថា ការចុះ​បង្ក្រាប​បទល្មើស​នេះ ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៦​ខែតុលា​ឆ្នាំ​២០១៩​ដោយបាន​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​បាន​ភ្លាមៗ​ចំនួន​៧​នាក់​និង​សង្គ្រោះ​ជនរងគ្រោះ​ជនជាតិ​ចិន​បាន​ចំនួន ១០​នាក់​។​

​ក្នុងឱកាស​នោះ​លោក​ម៉ាង​ស៊ី​ណេ​ត​ក៏បាន​នាំយក​ថវិកា​របស់លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ចំនួន​៣.០០០.០០០​លាន​រៀល​ឧបត្ថម្ភ​ជូន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​សកម្មភាព​ការងារ​ថែរក្សា​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ