សង្ស័យ​ប្លន់​ម៉ូតូ សម្លាប់​យុវជន​ម្នាក់​ជាប់​ជាមួយ​គល់ឈើ នៅ​ពោធិ៍​សែន​ជ័យ​

3201
ចែករម្លែក

ដោយ​៖​ឆាយា​នាថ / ភ្នំពេញ​៖ ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ហើប​ថា ការស្លាប់​របស់​យុវជន​ម្នា​ក់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទំនងជា​ករណី​ប្លន់​ម៉ូតូ ដែល​ជនរងគ្រោះ​មានឈ្មោះ ហែម សុជាតិ ហៅ​វិត អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​។

​សព​ជនរងគ្រោះ ត្រូវគេ​អា​រក​សម្លាប់ នៅក្នុង​ដី​ឡូដ៍​មួយកន្លែង ក្បែរ​ការដ្ឋាន​សង់ផ្ទះ​ល្វែង​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ទាក់ទង ទៅ​សាច់ញាតិ​ជនរងគ្រោះ នៅ​ខេត្តកំពង់ស្ពឺ និង​បាន​យក​សព​ជនរងគ្រោះ​ទៅ​តម្កល់​នៅ​វត្ត​ពោធិ៍ចិនតុង​៕L

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ