ប​ញ្ជូនជនសង្ស័យ​៦​នាក់ ទៅ​កាន់​តុលា​ការ​ករណី​លួច​នឹង​ជួញដូរ​គ្រឿង​ញៀន​

292
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ​៖ កម្លាំង​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ បា​នប​ញ្ជូ ន ជនសង្ស័យ ចំនួន​៦​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច​នឹង​ជួញដូរ​គ្រឿងញៀន​។​

ការបញ្ជូន​ខ្លួន​ជនសង្ស័យ​នេះ គឺធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​០៧ ខែតុលា ឆ្នាំ​២០១៩ នេះ​។​
​យោងតាម​របាយការណ៍​របស់​នគរបាល​ជំនាញ ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​បង្ក្រាបបាន ក្នុង​មូលដ្ឋាន​កន្លងមក​។​ក្នុងនោះ​ករណី​លួច​១​រឿង​ជនសង្ស័យ​ម្នាក់ ជួញដូរ​៣​រឿង​ជនសង្ស័យ​៥​នាក់​។​

​ហើយ​បាន​បញ្ចា​ប់​នីតិវិធីសាកសួរ និង​កសាង​សំណុំរឿង ទៅ​តុលាកា​នៅ​ព្រឹក​នេះ​ផងដែ​។ ជន​សង្ស័យទាំង​០៦​នាក់​ខាងលើនេះ បាន​សារភាពថា ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ពិតប្រាកដ​មែន​។​

លោក វរៈ សេនីយ៍​ឯក ហួរ ម៉េង​វ៉ាង អធិការ​នគ​បាល​ខណ្ឌ​សែន​សុខ ក៏បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ សែន​សុខ​ទាំងអស់ សូមមេត្តា​ជួយ​សហការ​ណ៍ និង​ផ្តល់ព័ត៌មាន មកកម្លាំង​សមត្ថកិច្ច​ផង ប្រសិនបើ​បងប្អូន​ដឹងថា​មាន​ក្មេង​ទំនើង​ប្រ មូល​ផ្តុំគ្នា​ប្រើប្រាស់ ឬ​ចែកចាយ​នូវ​សា​ធាតុញៀន និង​បទល្មើស​ផ្សេងៗ​ដើម្បី​ឲ្យ​កម្លាំង​របស់លោក​ចុះទៅ​បង្ក្រាប​ឲ្យបានទាន់​ពេល​វេលា​ផងដែរ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម