ធនាគារជាតិគ្រោងរៀបចំទិវាប្រាក់រៀលនៅថ្ងៃទី ២០ ខែ មីនា ខាងមុខ

2351
ចែករម្លែក
  • 2
    Shares

ដោយៈ រស្មី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា គ្រោងនឹងរៀបចំទិវាប្រាក់រៀលនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ​២០១៨ ខាងមុខ នេះបើតាមសេចក្តីជូនដំណឹងមួយ ដែលរស្មីកម្ពុជាទើប តែទទួល បាន នៅព្រឹកថ្ងៃទី ១៥ ខែមីនា ។​

ប្រភពដដែលបានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានគ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ដើម្បី អបអរសារទរ ការដាក់ ឲ្យចរាចរណ៍ ប្រាក់រៀលឡើងវិញ លើកទី ៣៨ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០  ថ្ងៃទី ២០ ខែ មីនា ឆ្នាំ​២០១៨​។​

តាមការគ្រោងទុក តំណាងមកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រឹះស្ថានធនាគារនិង​ហិរញ្ ញវត្ថុ ក៏ដូចជា វិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នឹង​បង្ហាញពី​វឌ្ឈន៍ ភាព​នៃការ​ប្រើប្រាស់ប្រាក់រៀល បញ្ហាប្រឈម និង​ទស្សនៈវិស័យនា ពេលអនាគត ផងដែរ ។

គួររំលឹកថា ប្រាក់រៀល គឺជារូបិយប័ណ្ណជាតិ ដែលបោះពុម្ភ​សម្រាប់ចរាចរណ៍ទំនិញនិង​ ការ ទូរទាត់នៅក្នុងប្រទេសដោយធនាគារជាតិនៃកម្ពុជា ប៉ុន្តែដោយសារតែតម្រូវការ នៃការអភិវឌ្ឈន៍សេដ្ឋកិច្ច កម្ពុជា ក៏ជាប្រទេសដែលទទួលស្គាល់ការទូទាត់ជាប្រាក់ ដុល្លារផងដែរ ។