​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​ក្នុង​អណ្តូង​សភាព​ហើម​ស្អុយ​

445
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​សាកសព​បុរស​ម្នាក់​ត្រូវបាន​អ្នកមើល​គោ​ប្រទះឃើញ​ស្លាប់​ក្នុង​អណ្តូងទឹក​ចាស់​ទុកចោល​នៅ​បរិវេណ​ដី​វាល​មួយកន្លែង​ក្នុងភូមិ​គោក​ព្រិច​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​។​សាកសព​មិនទាន់​ស្គាល់​អត្ត​សញ្ញា​ឡើយ ភេទ​ប្រុស ស្លាប់​ផ្កាប់មុខ​ក្នុង​អណ្តូង ដែល​គេ​ទុកចោល នៅ​បរិវេណ​ដី​វាល ក្នុងភូមិ​ខាងលើ ហើយ​សភាព​សព​ហើម​ស្អុយ​។​

​បុរស​ម្នាក់​ឈ្នោះ​សៅ​សារ៉ាត់​អាយុ​៣២​ឆ្នាំ​មុខរបរ​កសិករ​អ្នកមើល​គោបា​ន​ឲ្យ​ដឹងថា​គាត់​បានមក​ជួល​ដី​វាល​ខាងលើ​ព្រលែង​គោ​និង​ក្របី​ព្រោះ​ទីនេះ​វាលស្មៅ​ធំ​បង្កលក្ខណៈ​ចិញ្ចឹម​គោក្របី​ហើយ​ស្នាក់នៅ​រោង​ខាងមុខ​។​រីឯ​អណ្តូង​ដែលមាន​សាកសព​នៅ​កន្ទុយ​ដី​ខាងក្រោយ​ឯ​ណ្ណោះ​។​

​បុរស​ដដែល​បន្តថា​មុន​ភ្ញាក់ផ្អើល​គាត់​ដើរទៅ​មើល​គោ​ជាប់​ខ្សែ​នឹង​ជើង​នៅ​ចំណុច​ក្បែរ​អណ្តូង​ស្រាប់តែ​ធំ​ក្លិនស្អុយ​អើតមើល​ឃើញ​សាកសព​មនុស្ស​ទើប​រត់​ទៅប្រាប់​អ្នកភូមិ​អាជ្ញាធរ​សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​។​ការប្រទះឃើញ​សាកសព​ក្នុង​អណ្តូង​នេះ​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យ​ធ្វើ កោសល្យវិច័យ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង​ការស្លាប់​មកពី​មូលហេតុ​អ្វី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម