​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៧​ខែតុលា​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​១៣​នាក់​

298
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៦​ដល់​ម៉ោង​២​ថ្ងៃទី​៧ ខែតុលា ឆ្នាំ ២០១៩ នេះ បាន បង្ក ឲ្យ មាន មនុស្ស ស្លាប់ ៥​នាក់ និង បាន បង្ក ឲ្យ មាន អ្នក រង របួសធ្ងន់ – ស្រាល ១៣ នាក់ ( ស្រី ៤ នាក់ ) ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៨ នាក់ នៅ ថ្ងៃ ទី ៧ ខែតុលា ឆ្នាំ ២០១៩ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១០ លើក ។
​ក្នុង រយ : ពេល ៧ ថ្ងៃ នៃ ដើមខែ តុលា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ២៨ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៣៦ នាក់ ក្នុង ហេតុការណ៍ កើតឡើង ៥៦ លើក ៕S/​