កូរ៉េ​ផ្តល់​ជំនួយឥតសំណង​៨​លាន​ដុល្លារ​ដើម្បី​សាងសង់​អគារ​ថ្មី​នៃ​មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក​

366
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ​ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) បាន​ផ្តល់​​ជំនួយឥតសំណង​ចំនួន​៨​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​សាងសង់​អគារ​ថ្មី​នៃ​មជ្ឈ​មណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center)​នៅ​កម្ពុជា​ហើយ​គម្រោង​នេះ​នឹងត្រូវ​ដាក់អោយ​ដេញថ្លៃ​ជាស​កល​។​នេះ​បើ​យោងតាម​នាយករង​នៃ​ទីភ្នាក់ងារ​ក​យ​កា ប្រចាំ​នៅ​កម្ពុជា លោក កាង វ៉ាង​វូ​ក​។​

គេ​រំពឹងថា​អគារ​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​ឬ​នៅ​ដើមឆ្នាំ​២០២០ លើ​ផ្ទៃដី​ជាង​៤០០០​ម៉ែត្រក្រឡា នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​។ មជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក (ENT Center) ដែលមាន​កំពស់​៥​ជាន់ នឹងត្រូវ​សាងសង់​នៅក្នុង​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ហើយនឹង​ត្រូវបាន​បំពាក់​នូវ​សំភារៈ​ទំនើប​បំផុត ចាំបាច់​នានា ដើម្បី​ពិនិត្យ ព្យាបាល និង​វះកាត់ ធ្វើយ៉ាងណា ដើម្បី​បង្កើន​គុណភាព​សេវាកម្ម ក្នុង​មន្ទី​ពេទ្យ​អោយ​ល្អប្រសើរ​មួយកំរិត​ទៀត​។​

ប្រភព​ដដែល​នេះ​បានឱ្យដឹង​ទៀតថា​ ​ក្រៅពី​ការលើក​កំពស់​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត សមត្ថភាព​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស និង​បុគ្គលិក​ទាំងអស់ នឹង​ត្រូវបាន​បង្កើន​ស​ម​ត្ថ​ភាព តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល និង ការផ្ទេរ​ចំណេះដឹង និង ចំណេះធ្វើ​ពី​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ