ប្រធាន​គ្រប់គ្រង​ពាណិជ្ជកម្ម​ថ្មី​នៃ​អ៊ែ​ម​មឺ​រឹត​៖​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅលើ​ពិភពលោក

309
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អ៊ែ​ម​មឺ​រឹត​បានប្រកាស​តែងតាំង​លោក​TalalAlGergawi​ជា​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​។​លោក​AlGergawi​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការកសាង​ភាពជោគជ័យ​និង​ទទួលខុសត្រូវ​ចំពោះ​ការជំរុញ​ការលក់​ក្នុង​ផ្នែក​សាជីវកម្ម​ពាណិជ្ជកម្ម​ការកម្សាន្ត​និង​ផ្នែក​ទេសចរណ៍ របស់​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​។​

​លោក​AlGergawi​មាន​តួនាទី​ត្រួតពិនិត្យ​ប្រតិបត្តិការ​ពាណិជ្ជកម្មរ​បស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​និង​វាយតម្លៃ​នូវ​តំរូវការ​ទីផ្សារ​ជា​បន្តបន្ទាប់​ជាមួយនឹង​គោលបំណង​ដើម្បី​បង្កើន​ចំណែក​ទីផ្សារ និង​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​។​

គាត់​ក៏មាន​ភារកិច្ច​ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ​កំណត់​តម្លៃ​ឱ្យមាន​ប្រសិទ្ធិភាព​នៃ​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​។​ដើម្បី​បន្ត​នៅ​ភាព​ប្រកួតប្រជែង​និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ជម្រើស​សម្រាប់​ប្រជាជន​កម្ពុជា​និង​ជនបរទេស​។​

លោក​TalalAlGergawi​បាន​មានប្រសាសន៍​អំពី​ការតែងតាំង​របស់លោក​ថា​“​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ចូល​រួមជាមួយ​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​ហើយ​ទន្ទឹងរង់ចាំ​ជំរុញ​សំណើ​ប្លែកៗ​របស់​យើង​ទៅកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅលើ​ពិភពលោក​។​ជាមួយនឹង​ចំនួន​កំណើន​អ្នកទេសចរ​ដែល​តែងតែ​ស្វែងរក​បទពិសោធន៍​ធ្វើដំណើរ​ជុំ​វី​ញ​ពិភពលោក​។​

​ជា​ពេលវេលា​ដ៏​គួរឱ្យ​រំភើប​មួយ​ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​មូលដ្ឋាន​នៅទីនេះ​និង​ត្រូវបាន​ទទួលបន្ទុក​ក្នុងការ​បង្កើន​អាជីវកម្ម​បន្ថែមទៀត​។​នេះ​គឺជា​ឆ្នាំ​ទី​៣​របស់​អ៊ែ​ម​មឺ​រឹត​បាន​ប្រតិបត្តិការ​យ៉ាង​រជោ​គជ​យ័​នៅ​ទីក្រុង​ភ្នំពេញ​ស្របពេល​ថ្មីៗ​នេះ​យើង​បាន​ណែនាំ​ជើងហោះហើរ​ប្រចាំថ្ងៃ​របស់​យើង​ទៅកាន់​ទីក្រុង​បាងកក​ក៏ដូចជា​ការណែនាំ​សេវាកម្ម​ហោះហើរ​First Class របស់​យើង​ទៅកាន់​ទីផ្សារ​។

​យើង​មាន​គោលបំណង​ពង្រឹង​ជំហរ​របស់​យើង​បន្ថែមទៀត​ដោយ​បន្ត​ផ្សព្វផ្សាយ​ផលិតផល​ក៏ដូចជា​បណ្តាញ​ទេសចរណ៍​ដ៏​ធំធេង​ទូទាំង​ពិភពលោក​រួមទាំង​ទីក្រុង​ដ៏​ធំ​របស់​យើង​នៅ​ឌូ​បៃ​និង​លើសពីនេះ​ទៀត​ដែល​លាតសន្ធឹង​លើ​ទ្វីប​ចំនួន​៦”​។​តួនាទី​ពីមុន​របស់លោក​AlGergawi​នៅ​ប្រទេស​ស៊ូដង់​ក្នុងនាម​ជា​ប្រធាន​ផ្នែក​គាំទ្រ​ពាណិជ្ជកម្ម​របស់​អ៊ែ​ម​មឺ​រឹត​ចាប់ពី​ខែឧសភា​ឆ្នាំ ២០១៨ ដល់​ខែឧសភា​ឆ្នាំ ២០១៩​។​

​ក្នុងអំឡុង​នៅ​ទីនោះ​គាត់​បាន​គ្រប់គ្រង​ការលក់​និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ដោយ​រក្សាបាន​នូវ​ប្រតិបត្តិការ​ទីផ្សារ​ស្ថិត​ថេរ​ដល់​ក្រុមហ៊ុន​នា​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ប្រឈម​ចុះខ្សោយ​។​មុនពេល​នៅ​ប្រទេស​ស៊ូដង់​លោក​Talal​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​ដែលជា​កន្លែង​ដែល​គាត់​បានទទួល​ការបណ្តុះបណ្តាល​ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​បរទេស​។​

​លោក​Talal​ជា​ជនជាតិ​អារ៉ាប់​រួម​ម្នាក់​ដែល​បានទទួល​ការអប់រំ​ផ្នែក​ទំនាក់ទំនង​តាម​ចក្ខុវិស័យ​(VisualCommunications)​និង​ត្រូវបាន​បំរើកា​រងារ​ក្នុងតួនាទី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ផ្សេងៗ​ជាច្រើន​នៅក្នុង​ប្រទេស​អារ៉ាប់​រួម​មុនពេល​ចូលរួម​ជាមួយ​អ៊ែ​ម​មឺ​រឹត​៕S/

​ចំណងជើង​រូបថត​៖ លោក Talal Al Gergawi ជា​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន​អ៊ែ​ម​មឺ​រឹត​