​ស្រូវពូជ​ជាង​១៦៥​តោន​ជូន​ដល់​ស្រុក​ចំនួន​៤​នៃ​ខេត្ត​ត្បូងឃ្មុំ​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​

475
ចែករម្លែក

ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​រាជរដ្ឋាភិបាល​តាមរ​យ​:​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានផ្តល់​ស្រូវពូជ​ចំនួន​ជាង​១៦៥​តោន​ដល់​ប្រជាកសិករ​ជាង​២.០០០​គ្រួសារ​រស់នៅ​ស្រុក​ចំនួន​បួន​នៃ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ស្តារឡើងវិញ​លើ​ផ្ទៃដី​ខូចខាត​ដោយ​គ្រោះទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ​២០១៩​។​

​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹង​នៅ​ថ្ងៃទី ៨ តុលា​ថា ស្រូវពូជ​ដែល​បាន​នាំយកមក​ចែកជូន​ដល់​កសិករ​ផ្ទាល់ដៃ​ពី​សំណាក់​លោក គន់ គីម អនុប្រធាន​ទី​១ នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​ទេសរដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃទី ៧ ដល់ ៩ ខែតុលា ឆ្នាំ​២០១៩​នោះ​មាន​: ស្រុក​ក្រូចឆ្មារ ស្រុក​ត្បូងឃ្មុំ ស្រុក​តំបែរ និង​ស្រុក​អូ​រាំង​ឪ​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​ក្នុងនោះ​ស្រុក​ក្រូចឆ្មារ​មាន​ចំនួន​ប្រាំពីរ​ឃុំ​និង​មាន​ប្រជាពលរដ្ឋ​ចំនួន ១.០៥៩​គ្រួសារ ទទួលបាន​ពូជស្រូវ​សរុប​ចំនួន ៨៣.០០០​គីឡូក្រាម​។ ស្រុក​ត្បូងឃ្មុំ​មាន បួន ឃុំ​និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២៨៥​គ្រួសារ​បានទទួល​ស្រូវពូជ​ចំនួន​សរុប​២៤.០០០​គីឡូក្រាម​។​

ស្រុក​អូ​រាំង​ឪ​មាន​ចំនួន​មួយ​ឃុំ​និង​មាន​ប្រជាពលរដ្ឋ​ចំនួន​៥៣០​គ្រួសារ​ទទួលបាន​ស្រូវពូជ​សរុប​ចំនួន​៤១.៥០០​គីឡូក្រាម​។​ស្រុក​តំបែរ​មាន​ឃុំ​ចំនួន​ពីរ​មាន​ប្រជាពលរដ្ឋ​ចំនួន​១៦៨​គ្រួសារ​ទទួលបាន​ស្រូវពូជ​សរុប​ចំនួន ១៧.០០០​គីឡូក្រាម​។​

​លោក​ពិសិដ្ឋ​បាន​បន្តថា​ស្រូវពូជ​សរុប​ចំនួន​១៦៥.៥០០​គីឡូក្រាម​ដែល​រដ្ឋាភិបាល​បានផ្តល់​ជូន​ប្រជាកសិករ ដើម្បី​សាបព្រោះ​ស្តារឡើងវិញ​លើ​ផ្ទៃដី​ដែល​រងគ្រោះ ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ​២០១៩ គឺជា​ស្រូវពូជ​ឈ្មោះ​« ខា​៨» ជា​ប្រភេទ​ស្រូវស្រាល​មាន​អាយុ​ប្រមូល​ផល បី ខែ និង ១០​ថ្ងៃ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម