ក្រសួងមហាផ្ទៃ​ចេញ​សេចក្តីប្រកាស់​ផ្លាស់ប្តូរ​តួនាទី​ស្នងការ​ខេត្តមណ្ឌលគិរី​និង​តាកែវ​

1673
ចែករម្លែក

(​មណ្ឌលគិរី​)៖​កាលពី​ថ្ងៃទី​៣​ខែកក្កដា​នេះ ក្រសួង​ម​ហ​ផ្ទៃ​ដែលមាន​ចុះហត្ថលេខា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្តីប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​ស្នងការ​នគរបាល​ខេត្ត​ចំនួន​ពីរ​។​

ក្នុងនោះ​ខ្លឹម​ផ្សារ​នៃ​សេចក្តីប្រកាស​បានបង្ហាញ​ថា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​គឺ​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ត្រូវ​ប្តូរ​ពីរ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទៅជា​អនុប្រធាននាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន ក្រសួងមហាផ្ទៃ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ពី​ស្នងការ​នគរបាល​ខេត្តតាកែវ ទៅជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ជំនួស​វិញ​។ ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ សំណាង ពី​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទៅជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។

​ប្រភពពី​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​លោកស្នងការ​តូច យ៉ុ​ន បាន​ចូលកាន់​ដំណែង​ជំនួស​លោក​ញ៉ែម វ៉ាន់​នី​ដែល​ត្រូវ​ប្តូរផ្លាស់ កាលពី​ជាង​១​ឆ្នាំមុន​។ សកម្មភាព​របស់លោក​ភាគច្រើន​មន្ត្រីក្រោមឱវាទ​មានការ​ពេញចិត្ត ត្បិត​លោក​បាន​យកចិត្តទុកដាក់​លើ​មន្ត្រី ប្រជាពលរដ្ឋ​ក៏ដូចជា​រក្សា​សន្តិសុខ​ក្នុង​ខេត្ត​បានល្អ​ប្រសើរ​និង​បាន​កសាង​សមិទ្ធិផល​ជាច្រើន​ក្នុង​អង្គភាព​។

​យ៉ាងណាក្តី​លោក​តូច​យ៉ុ​ន​មានប្រសាសន៍ថា​លោក​មិនបាន​ជ្រាប​ជាមុន​អំពី​ការ​ប្តូរផ្លាស់​នេះ​នោះទេ​។​ប៉ុន្តែ​និង​គោរព​តាម​បញ្ជា​ថ្នាក់លើ​ជានិច្ច​។​ទោះជា​យ៉ាងណា​ការចូល​កាន់ដំណែង​រប​ស់​ស្នងការ​ថ្មី​គេ​នៅ​មិនទាន់​ដឹងថា​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ណាមួយ​នោះទេ​៕ ​ដោយ ៖សាត​ចាន់​បុត្រ​

​រូបភាពៈ​សេចក្តីប្រកាស់​,​លោក​តូច​យ៉ុ​ន​,​លោក​អ៊ុក សំណាង​(​រូបៈ​សាត​ចាន់​បុត្រ​)​
​រូបភាពៈ​សេចក្តីប្រកាស់​,​លោក​តូច​យ៉ុ​ន​,​លោក​អ៊ុក សំណាង​(​រូបៈ​សាត​ចាន់​បុត្រ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម