សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណ​:​រដ្ឋមន្ត្រី​

329
ចែករម្លែក

ដោយៈតារារិទ្ធៈភ្នំពេញៈ​ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:៣០​នាទី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ ​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី (​វិមាន​សន្តិភាព)​ដើម្បី​ពិភាក្សា​និង​ឆ្លង​លើ​របៀបវារៈ​ដូចខាងក្រោម​៖

១- សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព​។​

២- បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់​ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

  • កិច្ចព្រមព្រៀង​ស្តីពី​ផល​ស្ដុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ​នៃ​អង្គការសហប្រជាជាតិ​៕