មហាសេដ្ឋី​ផុត​លេខ​ចិន ១.៨០០ នាក់​កើន​ទ្រព្យសម្បត្តិ​១០​ភាគរយ​កាលពី​ឆ្នាំមុន ទោះបី​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាម៉េរិក​

318
ចែករម្លែក

​មហាសេដ្ឋី​ផុត​លេខ​ចិន​ចំនួន ១.៨០០ នាក់​បាន​កើន​ទ្រព្យសម្បត្តិ ១០ ភាគរយ​កាលពី​ឆ្នាំមុន ទោះបី​ជាមាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាម៉េរិក​ក្តី ជាមួយ​ទ្រព្យសម្បត្តិ​ជា​មធ្យម​របស់​ពួកគេ​គឺ ១,៣៧ ពាន់​លាន​ដុល្លារ​។​

​យោងតាម​វេ​ប​សាយ Hurun Report បានឱ្យដឹងថា លោក ជែក ម៉ា ដែល​បាន​ចូលនិវត្តន៍​កាលពី​ខែ​មុន​ក្នុងនាម​ជា​ប្រធាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច Alibaba បាន​ឈរ​នៅលើ​គេ​ក្នុង​បញ្ជី ជាមួយ​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៣៩,៣១ ពាន់​លាន​ដុល្លារ​។​

​លោក​ម៉ា ហ៊ូ​តេង ម្ចាស់​ក្រុមហ៊ុន Tencent ដែលជា​ក្រុមហ៊ុន​ហ្គេម​និង​បណ្តាញ​សង្គម ឈរ​នៅ​លំដាប់​ទី ២ ជាមួយ​ទ្រព្យសម្បត្តិ​ចំនួន ៣៧,៣២ ពាន់​លាន​ដុល្លារ​។​

​លទ្ធផល​នេះ​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​ខ្លាំង​ឡើង​នៃ​ទីផ្សារ​អ្នកប្រើប្រាស់​ក្នុងប្រទេស​ចិន នៅពេលដែល​ការដំឡើង​ពន្ធគយ​របស់​អាម៉េរិក​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតកម្ម​ដែល​ផ្តោតលើ​ការនាំចេញ​។​

​ចំនួន​អ្នកមាន​នៅក្នុង​បញ្ជី​មកពី​វិស័យ​បច្ចេកវិជ្ជា​ឱសថ​និង​ចំណីអាហារ​បាន​កើនឡើង ខណៈ​អ្នកមាន​មកពី​វិស័យ​ផលិត​កម្មបាន​ធ្លាក់ចុះ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា ហ៊ូ​តេង (​ឆ្វេង​) និង លោក​ជេ​ក ម៉ា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ