សម្តេច​តេ​ជោ ហ៊ុន សែន​: មិន​អនុញ្ញាតឱ្យ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កើតឡើង​ជាដាច់ខាត

389
ចែករម្លែក
សម្តេច​តេ​ជោ ហ៊ុន សែន​: មិន​អនុញ្ញាតឱ្យ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កើតឡើង​ជាដាច់ខាត

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ មិន​អនុញ្ញាតឱ្យ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កើតឡើង​ជាដាច់ខាត ហើយក៏​មិន​អត់ឱន​ឱ្យ​ដែរ​។ រាជរដ្ឋាភិបាល​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ជន​ទាំងឡាយណា​ដែល​ចូលរួម​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ផ្សព្វផ្សាយ​ផែនការ​រដ្ឋប្រហារ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ទៅ​ទទួល​ដំណើរ​ជន​ក្បត់ជាតិ សម រង្សី នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។
​ការបញ្ជាក់​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១១ ខែតុលា​ឆ្នាំ ២០១៩ នៅ​វិមាន​សន្តិភាព​។​

សម្តេចតេជោ ហ៊ុនសែន


​ទាក់ទង​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីររូប បាន​ចេញមក​សារភាព និង​បាន​លាតត្រដាង​អំពី​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​ជា “​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​” នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។
មន្ត្រី​ទាំងពីរ​រូបនោះ មានដូចជា មួយ​. លោក​រស់ គឹម​សៀង រស់នៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ពីរ​. អ្នកស្រី សេង សុខន អតីត​ចៅសង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក នៅ​រាជធានី​ភ្នំ​ពេ​។ អ្នក​ទាំងពីរ​បានចេញ​មក​សារភាព​បន្ទាប់ពី​តុលាការ​បាន​ចោទប្រកាន់​ពីបទ “​រួមគំនិត​ក្បត់​” ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកនាំ និង​បំផុស​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​ទទួល​ផែនការ​ពី​ឧក្រិដ្ឋជន សម រង្ស៊ី​។​


មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីររូប បាន​សារភាព​ទទួលស្គាល់​នូវ​ទោសកំហុស ក្នុង​ការធ្វើសកម្មភាព​កន្លងមក ដោយសារ​ចាញ់បោក​ការឃោសនា​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ក្នុងការ​ចូលរួម​អនុវត្ត “​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​” ដែល​តាម​ការពិត​ផែនការ​នេះ បង្កប់​ឧបាយកល​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ​។​
បន្ទាប់ពី​បាន​ចូល​សារភាព​ទទួលស្គាល់​កំហុស និង​បាន​ផ្តល់ព័ត៌មាន​ពិត​អំពី​ផែនការ​របស់​ក្រុម​ឧក្រិដ្ឋជន សម រង្ស៊ី តុលាការ​បានសម្រេច​ប​ង្គា​ប់​ឲ្យ​ដោះលែង​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ស្របតាម​នីតិវិធី​ជា​ធរមាន​៕​សរន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ