រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ធ្វើដំណើរ​ទៅ​ស៊ុយអែត​

1355
ចែករម្លែក

ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ទៅកាន់​ស៊ុយអែត​អាច​ដើរតួ​ជា​អ្នករៀបចំ​ជំនួប​កំពូល​មួយ​រវាង​លោក​គីម​​ជុង​អ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បាន​ជិះ​យន្ត​ហោះចូល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មីនា​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ស៊ុយអែត​ដែល​​តំណាងអោយ​ផលប្រយោជន៍​អាមេរិក​ប្រចាំ​ក្រុង​ព្យុងយ៉ាង​និង​អាច​ដើរតួនាទី​មួយ​ក្នុងការ​រៀបចំ​ជំនួប​កំពូល​មួយ​រវាង​មេដឹកនាំ​កូរ៉េ​​ខាងជើង​និង​អាមេរិក​។​

​ក្រសួងការបរទេស​ចិន​បានបញ្ជាក់​អះអាង​របាយការណ៍​ដែលថា លោក​រី យ៉ុង ហូ បាន​ឆ្លងកាត់​រដ្ឋធានី​ចិន​ក្នុង​ដំណើរ​ទៅកាន់​ប្រទេស​​ស៊ុយអែត​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក​លូ​កាង បាន​ប្រាប់​សន្និសីទកាសែត​ខ្លី​មួយ​ថា លោក​មិន​ព័ត៌មាន​បន្ថែមទៀត​ទេ តែ​កាសែត​ស៊ុយអែត​Dagens Nyheter​ដែល​បាន​ស្រង់​សម្តី​អ្នកការទូត បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក​រី ត្រូវ​រំពឹងថា​នឹង​ជួបប្រជុំ​​ជាមួយ​សម​ភាគី​ស៊ុយអែត​នៅពេល​អនាគត​ដ៏​ខ្លី​។​

​អមដំណើរ​លោក​រី រួមមាន ចូ កាង អ៊ី​ល អគ្គនាយករង​នៃ​ការ​រិ​យា​ល័យ​ក្រសួងការបរទេស​ប្រចាំ​អាមេរិក​ខាងជើង ។​

​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​ស្រង់​ប្រភពព័ត៌មាន​នៅ​ក្រុង​ប៉េកាំង​ដែល​បាន​និយាយថា​«​យើង​មិនអាច​ច្រានចោល​លទ្ធភាព​​នៃ​ការទាក់ទង​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​រី​នៅ​ស៊ុយអែត​»​។​

​សូមបញ្ជាក់ថា លោក​ត្រាំ​និង​គីម បាន​ព្រម​ព្រៀ​ធ្វើ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​មួយ តែ​ពេលវេលា​និង​ទីកន្លែង​នៅ​មិនទាន់​ត្រូវបាន​កំណត់​នៅ​​ឡើយ​ទេ តែ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ពួកគេ​បាន​ព្រមព្រៀង​ថា​នឹង​ជួបគ្នា​នៅ​ចុងខែ​ឧសភា​។​

​ស្ថានទូត​ស៊ុយអែត​នៅ​ក្រុង​ព្យុងយ៉ាង​តំណាងអោយ​ផលប្រយោជន៍​ការទូត​អាមេរិក កាណាដា​និង​អូស្ត្រាលី​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​​និង​ដើរតួនាទី​សំខាន់​មួយ​នៅក្នុង​ការសម្របសម្រួល​កិច្ចពិភាក្សា​ការទូត​នានា​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម