ណា​សា​បង្ហាញ​យុទ្ធសាស្ត្រ​ការពារ​ផែនដី​ពី​ការគំរាមកំហែង​របស់​អាចម៍ផ្កាយ​

1578
ចែករម្លែក

អង្គការ​ណា​សាបាន​បង្កើត​យុទ្ធវិធី​ថ្មី​ដើម្បី​ទប់ស្កាត់​ដុំថ្ម​អវកាស​ពី​ការវាយប្រហារ​ផែនដី ហើយ​វា​មិនមែនជា​វិទ្យាសាស្ត្រ​គ្រាប់​រ៉ុក្កែត​នោះទេ​។

​ដោយ​សាមញ្ញ​ជាង​ការដែល​អ្នក​អាច​ស្រមៃ​ដល់ ហើយ​ប្រហែល​ជាមាន​ប្រសិទ្ធ​ភាពខ្លាំង​ថែមទៀត​នោះ “​បច្ចេកទេស​ជះឥទ្ធិពល​គី​នេ​ទិ​ក​” អាច​នឹង​កាត់បន្ថយ​ការគំរាមកំហែង​របស់​អាចម៍ផ្កាយ​បាន តាមរយៈ​ការធ្វើឱ្យ​ផ្លាត​ចេញពី​គន្លង​ដ៏​សាមញ្ញ​បំផុត​។

គំនិត​នៅ​ពីក្រោយ​យុទ្ធសាស្ត្រ DART របស់​ណា​សា​នេះ គឺ​គ្រវែង​អាចម៍ផ្កាយ​ចេញពី​គន្លង​របស់​វា​ដែល​ឆ្ពោះ​មក​ផែនដី ដោយ​ប្រើ​មី​ស៊ី​ល​ទំហំ​បី​បួន​ម៉ែត្រការ៉េ​។ ជាការ​ពិត គ្រាប់​ទំហំ​ប៉ុន​ទូទឹកកក​មួយ អាចជួយ​សង្គ្រោះ​ផែនដី​ពី​អាចម៍ផ្កាយ​បាន​។

ក្រុម​ការពារ​ផែនដី​របស់​សាកលវិទ្យាល័យ​ច​ន​សុន​ហប់​ឃី​ន បានទទួល​សិទ្ធិ​ធ្វើតេស្ត​វិធីសាស្ត្រ DART “​ជាមួយ​អាចម៍ផ្កាយ​តូច​មិន​បង្ក​ការគំរាមកំហែង​” ហៅថា Didymos B ដែល​នឹង​បោះពួយ​មករក​ផែនដី​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០២០​។ ណា​សា​មាន​គម្រោង​បាញ់​គ្រាប់​ហាយ​ប្រ៊ី​ដ​ចេញពី​យានអវកាស​របស់ខ្លួន​ដាក់​អាចម៍ផ្កាយ Didymos B ដែលមាន​អង្កត់ផ្ចិត ១៦០ ម៉ែត្រ ប៉ុន្តែ​នឹង​បោះពួយ​ពេញ​សុញ្ញ​អាកាស​នៅ​ល្បឿន ៦ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។

អ្នកស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ច​ន​សុន​ហប់​ឃី​ន លោក អ៊ែន​ឌី ចេង និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា “​ដោយសារ​យើង​មិន​បានដឹង​ច្រើន​អំពី​រចនាសម្ព័ន្ធ​ខាងក្នុង​ឬ​ធាតុ​ផ្សំ​របស់​អាចម៍ផ្កាយ យើង​ត្រូវធ្វើ​ការសាកល្បង​វិធីសាស្ត្រ​នេះ​លើ​អាចម៍ផ្កាយ​ពិត​”​។ លោក​ចេង​ស​ង្ឃឹ​ង​ថា វិធីសាស្ត្រ DART “​អាច​បង្ហាញ​ពី​របៀប​ការពារ​ផែនដី​ពី​ការវាយប្រហារ​របស់​អា​ចម៍​ផ្កាយ​…​ដោយ​បាញ់​ទម្លាក់​វត្ថុ​គ្រោះថ្នាក់​ទៅក្នុង​ផ្លូវ​ហោះហើរ​ផ្សេង ដែល​នឹងមិន​គំរាម​ដល់​ផែនដី​ឡើយ​”៕ ដោយ ៖កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម