១៨​នាក់​ស្លាប់​បន្ទាប់ពី​រថយន្តក្រុង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ផ្ទុះ​ឆេះ​នៅ​អាល្លឺម៉ង់​

1220
ចែករម្លែក

ប៉ូលិស​បាន​និយាយថា មនុស្ស​ចំនួន​១៨​នាក់ បាន​ស្លាប់ បន្ទាប់ពី​រថយន្តក្រុង​ទេសចរណ៍​មួយគ្រឿង​បាន​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង​នៅ​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ចន្ទ ទី​៣​កក្កដា​។​

រថយន្តក្រុង​ដែល​ដឹក​អ្នកទេសចរ​អាល្លឺម៉ង់​ចំនួន​៤៨​នាក់​នេះ បាន​បើក​ជ្រុល​ទៅបុក​ឡាន​ដឹកទំនិញ​មួយ​​នៅពេល​មាន​អ្នកដំណើរ​ច្រើន​នៅតាម​ផ្លូវ​នៅ​ជិត​ទីក្រុង​ស្តាំ​បាច់ (Stammbach) មុនពេល​វា​បាន​ឆាប់ឆេះ​ជា​អណ្តាតភ្លើង​។​ ​មនុស្ស​ចំនួន​៣០​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ ។

​រថយន្តក្រុង​នេះ បាន​បុក​ចំ​ពីក្រោយ​នៃ​រថយន្ត​ដឹកទំនិញ​នេះ​នៅលើ​ផ្លូវ​ហាយវ៉េ A9 នៅ​ជិត​ទីក្រុង​នេះ​នៅ​ជិត​ព្រំដែន​សាធារណរដ្ឋ​ឆែក​។​

​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​អាល្លឺម៉ង់ លោក អា​ឡិច​សាន់​ឌ័​រ ដូ​ព្រី​ន បាន​និយាយថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនត្រូវ​បានដឹង​ច្បាស់​នោះទេ ប៉ុន្តែ រថយន្តក្រុង​នេះ គឺ​ទំនងជា​បាន​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង​បន្ទាប់ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕ ​ដោយ ៖សុខា

១៨​នាក់ បាន​ស្លាប់ បន្ទាប់ពី​រថយន្តក្រុង​ទេសចរណ៍​មាន​គ្រោះថ្នាក់​ចរាចរ ដោយ​បុក​ឡាន​ដឹកទំនិញ​ហើយ​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង​នៅ​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ចន្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ