កិច្ចប្រជុំជាមួយអ្នកសារព័ត៍មានអំពីវឌ្ឍនភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍនៅកម្ពុជា

389
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ កិច្ចប្រជុំជាមួយអ្នកសារព័ត៍មានអំពីវឌ្ឍនភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅភោជនីយ៍ដ្ឋានទន្លេបាសាក់២។

កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា អង្គការ UNFPA និងសមាគមកម្ពុជាការពារអ្នកកាសែត។

លោក Daniel Alemu តំណាងស្តីទីនៃអង្គការ UNFPA បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ គឺជាសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍលើកដំបូង ដែលរៀបចំនៅទីក្រុងគែរ ក្នុងឆ្នាំ ១៩៩៤ ដោយមានអ្នកចូលរួមជាង ១០.០០០នាក់។ រដ្ឋាភិបាលចំនួន ១៧៩ បានទទួលស្គាល់ថា សិទ្ធិនៃសុខភាពបន្តពូជ និងភាពអង់អាចរបស់ស្ត្រី រួមទាំង សមភាពយេនឌ័រ គឺជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ICPD គឺជាព្រឹត្តិការណ៍ធ្វើឱ្យពិភពលោកយល់ថា សិទ្ធិនៃសុខភាពបន្តពូជ គឺជាក្តីស្រមៃថ្មី
មួយ ដែលមានសសរគ្រឹះចំនួន ៥ (១.សុខភាព ២.ទីលំនៅនិងការចល័ត ៣.អភិបាលកិច្ចនិងគណនេយ្យភាព ៤.ចីរភាព និង ៥.សេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស)។

លោកបន្តថា គោលការណ៍នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍផែនការសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ត្រូវបានអនុម័តនៅឆ្នាំ ១៩៩៤ ដោយសមាជិករដ្ឋចំនួន ១៧៩។ វាបានបញ្ជាក់ពីផែនការរយៈពេលវែងមួយដែលមានគោលដៅលើកកម្ពស់សុខមាលភាព និងផ្តោតទៅលើសិទ្ធិបុគ្គល ហើយជារបៀប
វារៈសំខាន់នៃការអភិវឌ្ឍសកល។
• វាសង្កត់ធ្ងន់ទៅលើតម្លៃនៃការវិនិយោគទៅលើស្រ្តី និងក្មេងក្មេងស្រី ព្រោះជាគន្លឹះនៃ
ការលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សគ្រប់រូប។
• វាបញ្ជាក់ពីសារៈសំខាន់នៃសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ រួមទាំង ការធ្វើ
ផែនការគ្រួសារ ដែលជាគន្លឹះនៃការកសាងភាពអង់អាចរបស់ស្ត្រី
• វាបានអំពាវនាវឱ្យបញ្ចប់នូវរាល់ទម្រង់នៃអំពើហិង្សាយេនឌ័រ និងទម្លាប់នានាដែលប៉ះ
ពាល់ដល់ស្ត្រី ដូចជា ការចឹប (កាត់
) ប្រដាប់ភេទរបស់ក្មេងស្រី ជាដើម។

លោក Daniel Alemu បានបន្តទៀតថាគោលការណ៍គន្លឹះទាំង ១៥ ដែលមានចែងក្នុងផែនការសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តី
ពីប្រជាជន និងការអភិវឌ្ឍ រួមមាន:
១. មនុស្សជាតិទាំងអស់ កើតមកមានសិទ្ធិសេរីភាពស្មើគ្នា និងមានសេចក្តីថ្លៃថ្នូរដូចៗគ្នា។
២. មនុស្សជាតិ យកចិត្តទុកដាក់ខ្លាំងអំពីការអភិវឌ្ឍប្រកបដោយចីរភាព។
៣.សិទ្ធិទទួលបានការអភិវឌ្ឍ គឺជាសិទ្ធិសាកល និងជាសិទ្ធិដែលមិនអាចប្តូរ លក់ ឬបញ្ចាំបាន ហើយបាផ្នែកមួយនៃសិទ្ធិមនុស្សជាសាវ័ន្ត។
៤. ការជំរុញសមភាព និងសមធម៌យេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី។
៥.គោលដៅ និងគោលនយោបាយពាក់ព័ន្ធជាមួយប្រជាពលរដ្ឋគឺជាផ្នែករួមបញ្ចូលមួយនៃការអភិវឌ្ឍផ្នែកវប្បធម៌ សេដ្ឋកិច្ច និង សង្គម។
៦. ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាមធ្យោបាយមួយដើម្បីធានានូវសុខុមាលភាពរបស់មនុស្សជាតិ។
៧. រដ្ឋទាំងអស់ និងប្រជាជនទាំងអស់ត្រូវធ្វើសហប្រតិបត្តិការគ្នាអនុវត្តនូវភារកិច្ចដ៏មានសារៈសំខាន់ក្នុងការលុបបំបាត់ភាពក្រីក្រ។
៨. មនុស្សគ្រប់រូប មានសិទ្ធិមានសុខភាពផ្លូវកាយ និងផ្លូវចិត្តដែលមានស្តង់ដារខ្ពស់បំផុត។
៩. គ្រួសារ គឺជាកោសិកាស្នូលនៃសង្គម ដូច្នេះហើយ គ្រួសារគួរត្រូវបានពង្រឹង
១០. មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវការអប់រំដែលធ្វើការអភិវឌ្ឍពេញលេញនូវ
ធនធានមនុស្ស និងសេចក្តីថ្លៃថ្នូរ
១១. គ្រប់រដ្ឋ និងគ្រួសារទាំងអស់ គួរផ្តល់អាទិភាពខ្ពស់បំផុតតាមដែលអាចធ្វើបានដល់
កុមារ។
១២. ប្រទេសទាំងឡាយដែលទទួលជនទេសន្តប្រវេន៍ស្របច្បាប់ គួរផ្តល់នូវសេវាព្យាបាល
ដ៏សមស្រប និងសេវាសុខុមាលភាពសង្គមឲ្យបានគ្រប់គ្រាន់ដល់ពួកគេ
១៣.មនុស្សគ្រប់រូប មានសិទ្ធិស្វែងរក និងទទួលបាននូវការសុំជ្រកកោននៅក្នុងប្រទេស
ផ្សេងដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ។
១៤. គិតគូរដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសេចក្តីត្រូវការការអភិវឌ្ឍរបស់
ជនជាតិដើមភាគតិច
១៥. ប្រជាជនទាំងអស់ត្រូវមានឱកាសស្មើៗគ្នាទទួលបានផលពីកំណើនសេដ្ឋកិច្ច
ប្រកបដោយនិរន្តរភាពនៅក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាព៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ